តុលាការប្រទេសថៃ កាលពីថ្ងៃទី ១១ តុលា បានចេញបញ្ជាអោយចាប់ខ្លួន អតីតនាយករដ្ឋមន្ដ្រីនៃប្រទេសនេះ គឺលោក ថាកស៊ីនស៊ីណាវ៉ាត្រា ក្រោមបទចោទប្រកាន់ថ្មីបំផុត ទាក់ទឹននឹងការប្រើប្រាស់អំណាចខុសច្បាប់ ក្នុងពេលលោកនៅកាន់អំណាច។

/លោក ថាកស៊ីន កំពុងប្រឈមនឹងការតាមចាប់ខ្លួនពីតុលាការថៃ

លោក ថាកស៊ីនស៊ីណាវ៉ាត្រា ត្រូវបានទម្លាក់ពីតំណែងកាលពីឆ្នាំ ២០០៦ បន្ទាប់ពីមានរដ្ឋប្រហារយោធាមួយបានកើតឡើង ហើយបច្ចុប្បន្ន លោកកំពុងរស់នៅក្រៅប្រទេស។

ចៅក្រមម្នាក់របស់តុលាការថៃ និយាយថា ការមិនបង្ហាញខ្លួនរបស់លោក ថាកស៊ីន បង្ហាញថាជាការគេចវេស ហើយតុលាការនេះនឹងផ្អាកបើកសវនាការជាបណ្ដោះអាសន្ន រហូតដល់មានវត្តមានរបស់លោក ថាកស៊ីនស៊ីណាវ៉ាត្រា។

លោក ថាកស៊ីនស៊ីណាវ៉ាត្រា នឹងប្រឈមមុខជាមួយនឹងការចោទប្រកាន់ចំនួន ៥ ករណី ក្នុងនោះមាន ការប្រើប្រាស់អំណាចខុសច្បាប់ផងដែរ។

បច្ចុប្បន្ន តុលាការនេះបានចេញបញ្ជាអោយចាប់ខ្លួនលោក ថាកស៊ីនស៊ីណាវ៉ាត្រា ដើម្បីនាំខ្លួនឡើងតុលាការ កាត់ទោសតាមច្បាប់៕

 

 

ដោយ ៖ សូរីយ៉ាប្រភព ៖ DT/AFP