នៅក្នុងកិច្ចសម្ភាសមួយជាមួយទស្សនាវដ្ដី OK កំពូលតារា Angelina Jolie បានថ្លែងថា ៖ ចំពោះខ្ញុំ កូនៗគឺជាកូនសោនៃសុភមង្គលរបស់គ្រួសារ។

កាលពីខ្ញុំនៅតូច ម្ដាយរបស់ខ្ញុំ បានប្រឹងប្រែងខ្លាំងណាស់ ដើម្បីខ្ញុំ និង​បងប្រុសរបស់ខ្ញុំ ហើយពេលនេះ ខ្ញុំក៏បានខំប្រឹងសម្រាប់កូនៗរបស់ខ្ញុំ ដូចគាត់ដែរ។ គ្រួសារយើង ជួបការលំបាកយ៉ាងខ្លាំង នៅពេលបានផ្ដល់កំណើតដល់កូនភ្លោះ គឺ Knox និង Vivienne ប៉ុន្ដែ យើងបានឆ្លងផុតការលំបាកនោះទៅហើយ។

/

កំពូលតារា Angelina Jolie បន្ដថា ប្រការសំខាន់ ក្នុងការថែទាំកូនៗ នោះគឺ ការចំណាយពេលអោយបានច្រើនដើម្បីនៅជាមួយពួកគេ។ នាងថ្លែងថា ៖ ខ្ញុំមិនមានការសោកស្ដាយអ្វីនោះទេ នៅពេលបដិសេធ មិនទទួលការអញ្ជើញអោយទៅថតកុន ខណៈដែលយើង ចំណាយពេលដើម្បីថែទាំកូនៗ។

កូនទាំងអស់ គឺជាមនុស្សសំខាន់របស់យើង ទោះជាមានការលំបាកច្រើន ប៉ុន្ដែ យើងនៅតែអាចដោះស្រាយបាន។ ប្រការដែលយើង ខ្វះខាតនោះគឺ ដំណេក ជាពិសេស​ គឺនៅពេល សម្រាលកូនភ្លោះ តែទោះជាបែបនេះក្ដី យើងទទួលបានសុភមង្គលខ្លាំងណាស់។

នៅពេលដែលអ្នក មានគ្រួសារ មានកូន អ្នកប្រាកដជាត្រូវចំណាយពេលនៅក្បែរកូនៗអោយបានច្រើន ប្រសិនចង់អោយពួកគេមានភាពកក់ក្ដៅ និងដើម្បីការពារពួកគេពីប្រការមិនល្អផ្សេងៗ ដែលអាចកើតមាននៅជុំវិញពួកគេ ដូចជា គ្រោះថ្នាក់(ពេលពួកគេនៅតូច) ការទទួលឥទ្ធិពលមិនល្អពីកន្លែងដែលពួកគេទៅ។ល។ ថ្វីបើមានការមមាញឹកយ៉ាងណា អ្នកក៏គួរតែយកចិត្តទុកដាក់ចំពោះកូនៗ ដើម្បីទទួលបានសុភមង្គលច្រើនជាងមុន៕

ដោយ ៖ សូរីយ៉ាប្រភព ៖ DT