តារាៗ តែងតែធ្វើអ្វីប្លែកៗ ដើម្បីទាក់ទាញ ភ្នែកទស្សនិកជន និង សារព័ត៌មាន ។ ការធ្វើអ្វីប្លែកៗនោះ មានដូចជាការ ពាក់សំលៀកបំពាក់ស្អាត ប្លែកៗ ជាមួយនិងគ្រឿងអលង្ការ ។និយាយដល់រឿងអលង្ការ តារាៗមួយចំនួន ចូលចិត្តចោះសាច់ ពាក់គ្រឿងអលង្ការ លើសាច់កន្លែងផ្សេងៗ លើរៀងកាយ ដូចជាតារាៗខាងក្រោមនេះ ៖
-Christina Aguilera ពិតជាតារាស្រីម្នាក់ ដែលល្បីនៅក្នុងពិភព ចំរៀងជាយូរឆ្នាំមកហើយ ។ក្នុងជីវិតសិល្បៈ នាងបានចោះសាច់ដើម្បីពាក់គ្រឿងអលង្ការ ជាច្រើនកន្លែងដូចជា ច្រមុះនិងក្រោមបបូរមាត់ ជាដើម ។
-Amanda Bynes ក៏ជាតារាសំដែង ដែលមានឈ្មោះក្នុងវិស័យសិល្បៈយូរឆ្នាំមកហើយដែរថ្មីៗនេះ នាងត្រឡប់មកជាមួយនិង ការចោះថ្ពាល់ដាក់ត្បូង ។
-Britney Spears តារាចំរៀងជើងចាស់ ដែលតែងតែល្បីក្នុង ឈុតសិចស៊ីរបស់នាង ។ នាងចូលចិត្តពាក់ក្រវិល ត្រង់ផ្ចិតរបស់នាង និង ច្រមុះកាលនាងនៅក្មេង ។
-Rihanna តែងតែឃើញនាង ពាក់ក្រវិលធម្មតាប៉ុណ្ណោះ តែថ្មីៗនេះនាងបានប្រាប់ថា នាងក៏ចោះសាច់ត្រង់ដើមទ្រូង ដើម្បីដាក់គ្រឿងអលង្ការផងដែរ ។
-Lindsay Lohan តារាជើងចាស់ ដែលពាក់ក្រវិលនៅត្រង់ផ្ចិតដែរ ។
-Beyoncé នាងក៏ដូចគ្នាទៅនិង Britney និង Lindsay ដែរ ។
-Ke$ha នាងពាក់ក្រវិលនៅ ច្រមុះរបស់នាង ជាយូរណាស់មកហើយ ហើយនាងក៏ធ្លាប់ធ្វើអោយទស្សនិកជន ភ្ញាក់ផ្អើលផងដែរ ពេលដែលនាងបង្ហាញការបិត បន្ទះដែកលើស្នៀកផ្ការបស់នាង ព្រោះទស្សនិកជនស្មានតែនាង ចោះសាច់មែនទែន ។
-Rooney Mara ជាតារាសំដែងម្នាក់ ដ៏ស្រគត់ស្រគំ តែដើម្បីអាចសំដែង ជាតួឯកក្នុងរឿងដែលឈ្មោះថា The Girl With Dragon Tattoo នាងត្រូវពាក់ក្រវិល នៅត្រង់ចិញ្ចើម ច្រមុះ និងមាត់របស់នាង ។
-Dave Navarro ពិតជាធ្វើអោយគេភ្ញាក់ផ្អើលណាស់ ពេលដែលគាត់បង្ហាញរូប ដែលគាត់ចោះសាច់ពាក់ក្រវិលត្រង់ ក្បាលដោះរបស់គាត់ ។
-Janet Jackson ប្អូនស្រីរបស់ Michael Jackson ក៏ពាក់ក្រវិលនៅត្រង់ផ្ចិត Britney, Beyonce និងLindsay ដែរ ។
-Alyssa Milano, Miley Cyrus, Demi Lovato ក៏ពាក់ក្រវិលនៅ ត្រង់ច្រមុះដែរ ៕



ដោយ ៖ លីលីប្រភព ៖ k14