កាលពីម្សិលមិញ មានករណីផ្ទុះគ្រាប់នៅក្នុងឃ្លាំងដាក់គ្រាប់របស់មូលដ្ឋានទ័ព Donguz​ នៅភាគខាងត្បូងប្រទេសរុស្ស៊ី បណ្ដាលអោយមានអគ្គីភ័យយ៉ាងធំ ហើយមនុស្សជាច្រើនត្រូវចាកចេញពីលំនៅឋាន។

អ្នកដឹកនាំនៃគណកម្មការស៊ើបអង្កេតផ្នែកយោធា បានអោយដឹងថា នៅក្នុងចំណោមក្បាលគ្រាប់ចំនួន ៤,០០០ តោន ដែលបានផ្ទុះ គឺមាន គ្រាប់ប្រភេទ ១០០មម ចំនួន ១,៣៧៩តោនគ្រាប់បែក ៤០០តោន និង ក្បាលគ្រាប់ ២៨០មម ចំនួន ២,៣០០តោន។

ការផ្ទុះនេះ បានបណ្ដាលអោយសាលារៀន មន្ទីរពេទ្យ និងអាគារមួយចំនួននៅក្បែរនោះត្រូវរងការខូចខាត។

បច្ចុប្បន្ន គេនៅមិនទាន់បានដឹងពីចំនួនអ្នកស្លាប់ និងរបួសនៅឡើយ ប៉ុន្ដែ ក្រសួងការពារជាតិ បានអះអាងថា ពុំមានអ្នករងរបួសក្នុងហេតុការណ៍នេះ៕

 

width=459width=461ប្រជាជនក្នុងតំបន់ បានចាកចេញពីលំនៅឋាន width=462

ការផ្ទុះក៏បានបណ្ដាលអោយឆេះរាលដាលជាច្រើនហិកតាផងដែរ

ដោយ ៖ សូរីយ៉ាប្រភព ៖ RT