ស្ទើរតែមិនគួរអោយជឿ ៖ ក្រុមវេជ្ជបណ្ឌិត  បានធ្វើអោយស្រ្តីម្នាក់រស់ឡើងវិញ ខណៈពេលដែលមានការវះកាត់ដល់ទៅ ៤២ នាទី បន្ទាប់ពីនាង កាលពី ៤២ នាទីមុន ត្រូវបានអះអាងអោយដឹងថា បានស្លាប់បាត់បង់ជីវិត នេះបើយោងតាមការដកស្រង់អត្ថបទសារព័ត៌មានពីគេហទំព័រប្លែកបរទេស ដឹមីរ័រ ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ។

គួររំឭកផងដែរថា លោកស្រី  Vanessa Tanasio​  ត្រូវបានបញ្ជូន ទៅកាន់មន្ទីរមួយកន្លែងមានទីតាំងស្ថិតនៅក្នុងក្រុង Melbourne ប្រទេសអូស្រា្តលីជាបន្ទាន់ ខណៈពេលដែលជម្ងឺគាំងបេះដូងរបស់លោកស្រី បានរើឡើងជាខ្លាំង   ក្រុមជំនួយការវេជ្ជបណ្ឌិតបានព្យាយាមជួយសង្គ្រោះលោកស្រីពីការស្លាប់បាត់បង់ជីវិត   តែជាអកុសល  ពេលទៅដល់មន្ទីរពេទ្យMonash    Heart  Hospita l លោកស្រីត្រូវបានគេអះអាងថា  បានស្លាប់បង់ជីវិតបាត់ទៅហើយ ។

width=437

ស្រ្តីជាម្តាយកូនពីររូបនេះ ត្រូវបានជួយសង្គ្រោះ  ដោយម៉ាស៊ីនប្រកបទៅដោយបច្ចេកវិទ្យាខ្ពស់ ពោលគឺ​ រក្សានូវលំហូរឈាមចូលទៅក្នុងខួរក្បាលលោកស្រី ។   ម៉ាស៊ីនតម្លៃជាង ១ម៉ឺន ៣ ពាន់ដុល្លារមួយគ្រឿងនោះ  មានឈ្មោះថា LUCAS2 គឺជាម៉ាស៊ីនមួយ  មានតួនាទីយ៉ាងសំខាន់   ក្នុងការរក្សាបាន នូវប្រព័ន្ធខួរក្បាល អោយនៅដំណើរការ   ខណៈក្រុមវេជ្ជបណ្ឌិត កំពុងតែធ្វើការវះកាត់ជួយសង្គ្រោះគាត់ពីជម្ងឹដ៏កាចសាហាវគាំងបេះដូង។

យ៉ាងណាមិញ   បន្ទាប់ពីបានដឹងខ្លួន  ក្រោយពីការធ្វើការវះកាត់ លោកស្រី Vanessa ត្រូវជាម្តាយកូនពីរនាក់    បានផ្តល់ជាកិច្ចសម្ភាសន៍អោយដឹងថា  នាងខ្ញុំពិតជាមានអារម្មណ៍ថា រំភើបជាខ្លាំង    ខណៈពេលដែលបានងើបដឹងខ្លួនសាជាថ្មីម្តងទៀត  មកជួបនឹងកូនៗរបស់នាងខ្ញុំ ។       ក្រុមវេជ្ជបណ្ដិតពិតជាអស្ចារ្យ  ហើយអ្វីដែលរឹតតែអស្ចារ្យជាងនេះទៅទៀត គឺ ម៉ាស៊ីនដ៏ទំនើបមួយគ្រឿងនោះ ។

ដោយឡែក    បើយោងតាមសម្តីមន្រ្តីប៉ូលីសផ្លូវការប្រចាំតំបន់នេះ  លោក Mark Robert-son អោយដឹងថា    បន្ទាប់ពីមានការរៃអង្គាសប្រាក់  ក៏ដូចជា  ប្រាក់សប្បុរសធម៌ក្នុងការទិញម៉ាស៊ីនទំនើបមួយគ្រឿងនោះ     ដោយបានបំពាក់  នៅក្នុងមន្ទីរពេទ្យនោះហើយ  វាពិតជាសេចក្តីត្រេកអរជាខ្លាំង     ខណៈពេលដែលបានជួយលោកស្រីអោយដឹងខ្លួនឡើងវិញ។

ទន្ទឺមនឹងនេះ  បើយោងតាមសម្តីអ្នកនាំពាក្យប្រចាំមន្ទីរពេទ្យមួយនេះអោយដឹងថា ករណីងើបដឹងខ្លួនវិញរបស់លោកស្រី Vanessa វាពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង៕

* ព័ត៌មានមួយចំនួនផ្សេងទៀត ដែលទស្សនិកជន និយមគាំទ្រ មាននៅខាងក្រោមនេះ ៖

- ជិះស្គីក្តារ លេងជាមួយទឹកសមុទ្រ ពោរពេញទៅដោយសម្រាម អត្ថបទរំជួលចិត្ត អប់រំ អោយមានការយក ចិត្តទុកដាក់- ស្រែកផ្អើលសណ្ឋាគារ ខណៈបុគ្គលិកម្នាក់ រកឃើញពស់ ដល់ទៅ ៤០ ក្បាល នៅក្នុងបន្ទប់សណ្ឋាគារ- រត់រកពេទ្យជួយ ខណៈជាប់ សម នៅក្នុងប្រដាប់ភេទ ក្រោយប្រើវាជា ឧបករណ៍សិច- ស្តេចចេញបញ្ជា  យកទៅពេទ្យ ដោយផ្ទាល់  ខណៈមានគីឡូធ្ងន់ជាងគេ  លើលោក (មានវីដេអូ)

ដោយ ៖ ពិសីប្រភព ៖ ដឹមីរ័រ