ឃ្លាំងគ្រាប់កាំភ្លើងធំ ប្រភេទ ១០០មម របស់ក្រសួងការពារជាតិរុស្ស៊ីនៅតំបន់ Primorie បានផ្ទុះ និងឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលអោយមនុស្សរាប់ពាន់នាក់ត្រូវជំលៀសខ្លួន។
កាលពីថ្ងៃទី ១៨ឧសភា ឃ្លាំងគ្រាប់កាំភ្លើងធំ ១០០មម របស់ក្រសួងការពារជាតិរុស្ស៊ី នៅក្នុងតំបន់ Primorie មានចម្ងាយ ២៨០គម ភាគឦសានក្រុង Vladivostok​ បានផ្ទុះ និងឆេះ បណ្ដាលអោយមនុស្សពីរនាក់រងរបួសធ្ងន់ និងកងទ័ព ២.០០០នាក់ រួមនឹងប្រជាជននៅក្បែរនោះ ត្រូវរត់ចេញពីលំនៅឋាន។

width=475

នេះគឹជាករណីផ្ទុះឃ្លាំងអាវុធលើកទី ៤ នៅប្រទេសរុស្ស៊ីក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ហើយវាក៏ជាការផ្ទុះលើកទី ២ ក្នុងឆ្នាំនេះផងដែរ បន្ទាប់ពីករណីផ្ទុះកាលពីថ្ងៃទី ៣ឧសភានៅក្នុងតំបន់Mulino នៃខេត្ត​ Nizhegorod ដែលបានបណ្ដាលអោយទាហានរុស្ស៊ី ៦នាក់ត្រូវស្លាប់ និង ៤នាក់រងរបួស៕

ដោយ ៖ សូរីយ៉ាប្រភព ៖ GD