ជាការពិតណាស់ បើនិយាយពីជនបទវិញ សម្រស់របស់វាក៏មិនចាញ់ទីក្រុងប៉ុន្មានទេគឺវាមានសម្រស់ម៉្យាង បែបធម្មជាតិ ដែលបានធ្វើអោយប្រជាជនក្នុងទីក្រុងមួយចំនួនធ្វើការផ្លាស់ទីលំនៅមករស់នៅទីនេះ។
នៅទីនេះ អត្រាដែលមានអំពើឧក្រិដ្ឋកម្មទាប ស្របពេលដែលលោកអ្នកអាចរីករាយជាមួយជីវិតដ៏ស្រស់ថ្លានៅតាមទីជនបទនេះផ្ទាល់ ។ ដោយឡែក បើតាមរបាយការណ៍បានបញ្ជាក់កាលពីម្សិលមិញបានអោយដឹងថា អតិផរណាកើនឡើងទ្វេដងនៅតាមទីជនបទ បើធៀបទៅទីក្រុង កីដូចជាទីប្រជុំជន។

ពោលគឺតម្លៃម្ហូបអាហារ ប្រេងសាំង វត្ថុប្រើប្រាស់ចាំបាច់ផ្សេងទៀត មានកើនឡើងលើសពីតម្លៃធម្មតា។ដោយតួលេខបានបញ្ជាក់ថា បើលោកអ្នកចង់រស់នៅតាមទីជនបទត្រូវចំណាយថវិការជាប្រចាំឆ្នាំប្រមាណ £2,000 ដែលការចំណាយនេះវាលើសពីការចំណាយជាងរស់នៅក្នុងទីក្រុងទៅទៀត។ បើយោងទៅតាមការស្រាវជ្រាវ បានអោយដឹងថា អតិផរណាដែលបានកើនឡើងនៅតាមទីជនបទនេះ គិតជាមធ្យមបានកើនឡើងដល់ទៅ 7,7 ក្នុងមួយសេន អំឡុងរយៈពេលមួយឆ្នាំ តែបើប្រៀបធៀបទៅអតិផរណាដែលបានកើនឡើងនៅតាមទីក្រុងវិញមានត្រឹមតែ 4,3 ក្នុងមួយសេនតែប៉ុណ្ណោះ។
ជាលទ្ធផលបានបង្ហាញអោយឃើញថា ប្រជាជនដែលរស់នៅតាមទីជនបទបានចំណាយប្រាក់ជាមធ្យមដល់ទៅ £5,992 សំរាប់ទំនិញសំខាន់ៗប្រចាំថ្ងៃ គឺមានការចំណាយខ្ពស់ជាងការចំណាយរបស់ប្រជាជនដែលរស់នៅក្នុងចក្រភពអង់គ្លេសដែលគិតជាមធ្យមចំណាយត្រឹមតែ £3,986 ។

បើយោងតាមសម្តីរបស់លោក Richard Percy ដែលជានាយក NFU បានបញ្ជាក់អោយដឹងថា ៖ ប្រជាជនដែលបានមករស់នៅតាមទីជនបទ គឺមានគុណភាពជីវិតល្អប្រសើរជាងប្រជាជនដែលបានរស់នៅតាមទីក្រុង ដោយពួកគេគិតគូរពីបញ្ហាសុខភាពជាចំបង តាមរយៈការទិញទំនិញយកមកប្រើប្រាស់ដោយទទួលយកទំនិញណាដែលមានគុណភាពល្អតែប៉ុណ្ណោះ ។
ជារួមការសិក្សាស្រាវជ្រាវនាពេលថ្មីៗនេះ ក៏បានចងក្រងជាសៀវភៅដោយបានបញ្ជាក់ថា ជីវិតរស់នៅតាមទីជនបទមានភាពល្អប្រសើរ តែ ត្រូវចំណាយប្រាក់ ច្រើនជាងអ្នករស់នៅតាមទីប្រជុំជនផ្សេងៗ៕
ដោយ ៖ រិទ្ធីប្រភព ៖ dailymail