បើយោងទៅតាមភ្នាក់ងារសារព័ត៌មាន The Huffington Post បានអោយដឹងថា ក្នុងអំឡុងពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ពិភពលោក គឺមានការរីកចំរើនយ៉ាងខ្លាំងទាក់ទិនទៅនឹងបច្ចេកវិទ្យាទូរស័ព្ទ Smartphone ដោយឡែកទន្ទឹមនឹងការរីកចំរើននេះ បើតាមរបាយការណ៍ក៏បានអោយដឹងថា ក៏កើតមានទំលាប់អាក្រក់ ៗ កើតមានឡើងផងដែរ ក្នុងចំណោមអ្នកប្រើប្រាស់ទូរស័ព្ទ Smartphone ។គួរបញ្ជាក់ផងដែរថា បើតាមភា្នក់ងារសារព័ត៌មានដដែលនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងចំណោមអ្នកប្រើប្រាស់ទូរស័ព្ទ Smartphone ទាំងអស់អាចនឹងមានទំលាប់អាក្រក់ៗដូចជា ៖
និយាយទូរស័ព្ទ ក៏ដូចជា SMS ពេលកំពុងបើករថយន្ត ដោយមិនខ្វល់ពីសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជាសុវត្ថិភាពអ្នកដទៃនោះទេ
មិនថាទៅដល់ទីណានោះទេ ក្នុងចំណោមអ្នកប្រើប្រាស់ទូរស័ព្ទ Smartphone ភាគច្រើនតែងតែថតរូបបង្ហោះចូលប្រព័ន្ធទំនាក់ទំនងសង្គម ( Facebook, Twitter ) ដោយមតិភាគច្រើនបានរិះគន់ផងដែរថា ពួកគេអួត
ទំលាប់អាក្រក់មួយផ្សេងទៀត គឺថា តែងតែដោតកាសជាប់នឹងត្រចៀកជានិច្ច មិនថាទៅដល់ទីណានោះទេ
ទោះបីជាក្នុងអំឡុងពេលបរិភោគអាហារក៏ដោយ ក៏មិនខ្វល់ពីការទទួលទានអ្វីនោះទេ ពោលគឺតែងតែរវល់ជាមួយនឹង Smartphone ជាប់ជានិច្ច
តែងតែរវល់ជាប់ជាមួយនឹង Smartphone ទោះជានៅតាមផ្លូវក៏ដោយ ដែលមានពេលខ្លះនោះមិនបានមើល ដើរបុកអ្នកផ្សេងទៀត ក៏ធ្លាប់មានដែរ៕
ដោយ ៖ រិទ្ធីប្រភព ៖ digitalone