នគរបាលសង្កាត់ Fukuoka ទើបបានចាប់ខ្លួនបុរសម្នាក់ដែលត្រូវបានសង្ស័យថា បានគប់គ្រាប់បែកផ្សែងចូលក្នុងទីលានរបស់ស្ថានទូតចិននៅក្នុងសង្កាត់​ Fukuoka របស់ជប៉ុន។

បុរសដែលត្រូវបានចាប់ខ្លួនគឺជាកម្មករសំណង់ ឈ្មោះ Yuya Fujita អាយុ ២១ឆ្នាំ។ នៅក្នុងករិយាល័យនគរបាល បុរសនេះបានឆ្លើយសារភាពថា ខ្លួនជាសមាជិកម្នាក់របស់បក្សនយោបាយមួយនៅជប៉ុន។

width=435

នគរបាលបានអោយដឹងថា Yuya Fujita ត្រូវបានចោទប្រកាន់ថា បានគប់គ្រាប់បែកផ្សែង ២គ្រាប់ចូលទៅក្នុងបរិវេណនៃស្ថានទូតចិននៅ Chuo Ward, Fukuoka កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី ១៧កញ្ញា។

ការវាយប្រហារនេះ ត្រូវបានធ្វើឡើងខណៈពេលមានបុគ្គលិកមួយចំនួន កំពុងធ្វើការនៅខាងក្នុងស្ថានទូត ប៉ុន្ដែមិនបានបណ្ដាលអោយមានមនុស្សរងរបួស ឬបាត់បង់ជីវិតនោះទេ៕

 

ដោយ ៖ សូរីយ៉ាប្រភព​ ៖ VE

http://thmeythmey.com/?page=detail&ctype=article&id=2370&lg=kh