ថៃ ៖ James Ma បានសម្តែងឲ្យឃើញនូវអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ក្រោយពីរឿងភាគថ្មីដែលមានចំណងជើងថា Akom ត្រូវបានអ្នកដឹកនាំរឿងចាប់ដៃគូជាមួយនិងនាង Margie Rasri ជាលើកដំបូង ។ ហើយរឿងថ្មីនេះនឹងចាក់ផ្សាយនៅសប្តាហ៍ក្រោយ អ្វីដែលកាន់តែពិសេសនោះគឺ មានឈុតខ្លះដែលត្រូវឲ្យលោក James Ma បញ្ចេញសាច់ (six-packs) ទៀតផង ។ 

/

សម្រាប់អ្វីដែលថ្មីជាងនេះទៅទៀត គឺបានលេចធ្លាយរូបថតខ្លះៗរបស់ James ma ជាមួយនិងតារាសម្តែងដូចគ្នាគឺនាង Diana Flipo បានទទួលទានអាហារពេលល្ងាចជាមួយនិងគ្នា ប៉ុន្តែតួប្រុសក្នុងរឿង ស្អប់ព្រោះស្រលាញ់ ​បានបដិសេដថា នៅពេលនោះគឺមិនមែនមានតែលោកនិង នាង Diana Flipo ទេ ប៉ុន្តែក៏មានរៀមច្បងម្នាក់ទៀតចូលរួមជាមួយដែរ នោះគឺនាង Kimbery ។ 

/

លោក James Ma បានបង្ហាញឲ្យឃើញនូវទឹកមុខដ៏អៀនខ្មាស់ ក្រោយពីនាង Diana Flipo សារភាពថា លោកគឺជាបុរសម្នាក់ដែលល្អ និងមានលក្ខណៈគ្រប់គ្រាន់ដែលនាងចង់បានទៀតផង ។ 

ទោះបីជាយ៉ាងណាក៏ដោយចុះ បុរសបេះដូងដែក លោក James Ma បានបញ្ជាក់យ៉ាងច្បាស់ថា លោកនិងDiana Flipo ត្រឹមតែជាបងប្អូន​ ឬជាមិត្តរួមការងារធម្មតានោះទេ ៕

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daranews