កំសាន្ត ៖ មានអ្នកគាំទ្ររបស់លោក Alex Rendell និងនាង Toey Jarinporn សប្បាយចិត្តយ៉ាងខ្លាំង ក្រោយពីលឺពាក្យសរសើរចេញពីមាត់ លោក Alex ថា អតីតមិត្តស្រីលោក កាន់តែស្អាតខ្លាំងឡើងៗហើយ ។ 

បន្ទាប់ពីបានលឺដូច្នេះហើយ Fans ក៏សង្ឃឹមកាន់តែខ្ពស់ថា តារាថៃទាំង ២ ដួងនេះ នឹងត្រលប់មកស្រលាញ់គ្នាជាថ្មីម្តងទៀត ក្រោយពីបែកគ្នាអស់រយៈពេលកន្លងទៅនេះ ។ 

នៅក្នុងនោះផងដែរ នាង Toey Jarinporn បានឆ្លើយតបថា នេះមិនមែនជាពាក្យសរសើរ ឬពាក្យផ្អែមល្អែមពីមាត់ លោក Alex Rendell ទេ ប៉ុន្តែជាពាក្យចំអក បែបកំប្លែងៗរវាងអ្នកទាំង ២ ប៉ុណ្ណោះ ។ 

/

តួស្រីក្នុងរឿង រលកជីវិត រូបនេះ បានបន្ថែមទៀតថា រូបនាងនិងសង្សារចាស់ សមធ្វើជាមិត្តជាមួយគ្នា ល្អជាងប្រើជីវិតជាមួយគ្នាជាលក្ខណៈមិត្តប្រុស និងមិត្តស្រី ។ 

ទទ្ទឹមនឹងនេះដែរ នាង Toey Jarinporn បន្តទៀតថា ក្រោយពីបែកគ្នារហូតមកទល់ពេលនេះ មានមនុស្សប្រុសសង្ហាៗមិនតិចទេ ដែលតាមញ៉ែររូបនាង ប៉ុន្តែនាងមិនបានចាំទេថា មានតារាល្បីៗណាខ្លះ និងតារាប្រុសធម្មតាៗណាខ្លះ ប៉ុន្តែក្នុងនោះ Fans សុទ្ធតែបានដឹងរួចទៅហើយថា មានកំលោះសង្ហានៅក្នុងរឿង ស្នេហ៍ជ្រែកវណ្ណៈ គឺ លោក James Jirayu ដែលជាបុរសក្នុងក្តីសុបន្តិរបស់នារីៗជាច្រើននាក់ ក៏ធ្លាប់បង្ហើបប្រាប់អ្នកកាសែតផងដែរថា នាង Toey Jarinporn បានធ្វើឲ្យបេះដូងរូបលោកញាប់ខ្លាំង ពេលនៅក្បែរគ្នា ៕

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daranews