ថៃ ៖ Jett Nattapong អ្នកដឹកនាំរឿងរបស់ផលិតកម្ម Maker Group បានធ្វើការប្រកាសស្វែងរកនារីដែលមានមុខមាត់ដូចតារាសម្តែងស្រីនាង Bella ranee ដើម្បីសម្តែងក្នុងរឿងភាគថ្មីដែលមានចំណងជើងថា Song Sanaeha ។ 

នៅក្នុងនោះផងដែរ Jett Nattapong អ្នកដឹកនាំរឿងបានសរសេរថា ស្វែងរកនារីមុខមាត់បេះបិទដូច Bella Ranee ពីព្រោះរឿងភាគថ្មីចំណងជើងថា Song Sanaeha គឺតម្រូវឲ្យមានអ្នកមានមុខមាត់ដូចគ្នានឹងតួឯកស្រី Bella Ranee ដើម្បីមកធ្វើការសម្តែង។ ហើយប្រសិនបើអ្នកគិតថា​ខ្លួនឯងមានមុខមាត់ដូចជា Bella Ranee អាចផ្ញើររូបថតនិងប្រវត្តិរូបទៅតាមរយៈ makerfamilycasting@gmail.com បាន ៕

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate