ភ្នំពេញ៖ កាលពីល្ងាចថ្ងៃអាទិត្យទី៣០ ខែមិថុនា ឆ្នាំ២០១៣ នេះនៅក្នុងកម្មវិធី តន្ត្រីថ្ងៃអាទិត្យ របស់ស្ថានីយទូរទស្សន៍ ស៊ីធីអ៊ិន អតីតពិធីការិនី ដែលសម្បូរ វោហារសាស័ព្ទ ប្រចាំស្ថានីយទូរទស្សន៍ បាយ័ន នាង ពេជ្រ សិរីរ័ត្ន ត្រូវបានមហាជន ចាប់អារម្មណ៍ យ៉ាងខ្លាំង ខណៈនាងបន្ថែមអាជីព ជាតារាចម្រៀងមួយទៀត ដែលមហាជនមិនធ្លាប់ បានឃើញឡើយ កាលពីពេលកន្លងទៅ។

កន្លងមកមហាជនទូទៅ ធ្លាប់តែឃើញ ទេពកោសល្យរបស់ ពេជ្រ សិរីរ័ត្ន សម្តែងក្នុងខ្សែភាពយន្ត ខារ៉ាអូខេបទចម្រៀង និង ពិធីការិនី នៅលើកញ្ចក់ទូរទស្សន៍ តែប៉ុណ្ណោះ ។ ដោយឡែក កាលល្ងាចថ្ងៃអាទិត្យ ម្សិលមិញ ពិធីការិនីសម្បូររឿង អាស្រូវរូបនេះ បានធ្វើឲ្យទស្សនិកជន ទៅចូលរួមទស្សនា នៅស្ទូឌីយោស្ថានីយ ទូរទស្សន៍ ស៊ីធីអ៊ិន ផ្ទាល់ និងទស្សនិកជន ដែលបានទស្សនា នៅតាមគេហដ្ឋាន មានការភ្ញាក់ផ្អើលជាខ្លាំង ខណៈឃើញវត្តមាន របស់ពិធីការិនី ដើមទ្រូងធំមូលក្បំ ពេជ្រ សិរីរ័ត្ន ឡើងបង្ហើសំនៀង នៅក្នុងកម្មវិធី តន្ត្រីថ្ងៃអាទិត្យ ។

ចំពោះការឡើងបង្ហើសំនៀង របស់ ពេជ្រ សិរីរ័ត្ន ត្រូវបានមហាជន ស្ងើចសរសើរពេញៗមាត់ ពីទេពកោសល្យតាមរយៈការបកស្រាយបទចម្រៀងរបស់នាង នៅលើកញ្ចក់ទូរទស្សន៍ ហើយក៏មានការទះដៃ ស្វាគមន៍ និងគាំទ្រពីសំណាក់ មហាជនយ៉ាងច្រើនផងដែរ ។

នៅពេលដែល ពេជ្រ សិរីរ័ត្ន ឡើងច្រៀង នៅលើឆាកតន្រ្តីបែបនេះ ត្រូវបានមហាជន មួយចំនួនលើកឡើងថា នាងបានចាប់អាជីព ជាតារាចម្រៀង មួយបន្ថែមទៀត ខណៈអាជីពជាពិធីការិនី របស់នាងនាពេលនេះ ហាក់មិនសូវ ទទួលបានប្រជាប្រិយភាព និងទាក់ទាញការគាំទ្រ ពីទស្សនិកជនដូចអំឡុងពេល ដែលនាងឈរជើងធ្វើជាពិធីការិនី នៅស្ថានីយទូរទស្សន៍បាយ័នឡើយ។

គួរកត់សម្គាល់ថា មួយរយៈចុងក្រោយនេះ ពិធីការិនីដែលធ្លាប់តែមានកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាព ពេជ្រ សិរីរ័ត្ន ហាក់ទទួលរងនូវព័ត៌មានមិនល្អៗជាច្រើន បោកបក់ប៉ះនាង។ តែទោះជាយ៉ាងណា គេមើលឃើញថា ពិធីការិនីរូបនេះ ហាក់មិនសូវឈឺក្បាល វិលមុខ និងយកចិត្តទុកដាក់ លើព័ត៌មានទាំងនោះប៉ុន្មានឡើយ ៕

width=500

width=500

width=500

ដោយ៖ LookingTodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល