កាលពីម្សិលមិញនេះមានវីដេអូមួយដែលបង្ហាញពី កងកម្លាំងប៉ូលីសចរាចរណ៍ប្រើហិង្សារមកលើម្ចាស់ម៉ូតូ ដែលបានចាប់គ្រវាត់បុរសជាម្ចាស់ម៉ូតូទៅនឹងដី ហាក់ដូចជាវេទីការកីឡាកាស ក្រោយក្នុងថ្ងៃដដៃលក៏មានការចេញមុខបកស្រាយពីសំណាក់លោក ចេវ ហាក់ នាយរងការិយាល័យ ចរាចរណ៍ជើង គោករាជធានីភ្នំពេញ ភ្លាមៗតែម្ដង។តែមិនទាន់បានប៉ុន្មានម៉ោងនោះទេ នាពេលល្ងាចមានវីដេអូមួយទៀតត្រូវបានបែកធ្លាយពេញគេហទំព័របណ្ដាញសង្គម Facebook ដែលក្នុងវីដេអូនោះត្រូវបានគេអះអាងថានារីម្នាក់ត្រូវបានក្រុមកងកម្លាំងប៉ូលីសខណ្ឌដូនពេញប្រើហិង្សារវាយដំយ៉ាងខ្លាំងព្រោះតែជិះម៉ូតូអត់មានមួកការពារសុវត្តិភាព។មើលតាមវីដេអូតែម្ខាងយើងសង្កេតឃើញថានារីរងគ្រោះគឺត្រូវបានរងគ្រោះជាដំណំ ហើយយើងក៏មិនហ៊ានថានរណាជាអ្នកខុសឬត្រូវនោះទេ ព្រោះបញ្ហានេះមិនទាន់មានការបកស្រាយលម្អិតនៅឡើយ៕
ដោយ៖ ផានិតវិដេអូ៖ facebook