រឿងដែលមហាសេដ្ឋីមានបំផុតលើពិភពលោកម្នាក់ដូចជាលោកBill Gates លក់រថយន្តជាទីស្រលាញ់របស់ខ្លួន បានធ្វើឲ្យមានការចាប់អារម្មណ៏ជាច្រើនពីសាធារណជន។

មានមនុស្សជាច្រើនបានឆ្ងល់ថា មហាសេដ្ឋីរូបនេះកំពុងមានបញ្ហាផ្នែកហិរញ្ញវត្ថុរឺ បានជាលក់រថយន្តPorsche 911 Turboដូច្នេះ? ជាក់ស្តែង យើងបានដឹងហើយថាការរកស៊ីរបស់Bill Gates កំពុងមានការរីកចំរើនយ៉ាងខ្លាំង ការដែលគាត់លក់រថយន្តនេះ គឺគ្រាន់តែចង់ដូរស៊េរីថ្មីប៉ុណ្ណោះ។

/

រថយន្តPorsche 911 Turbo ស៊េរីឆ្នាំ1979 របស់ម្ចាស់ក្រុមហ៊ុន Microsoft

រថយន្តPorsche 911 Turbo ផលិតនៅឆ្នាំ1979 របស់ម្ចាស់ក្រុមហ៊ុនMicrosoft ត្រូវបានដាក់លក់មុននេះមួយសប្តាហ៍ ហើយវាក៏ទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំង ជាពិសេសអ្នកលេងម៉ូតរថយន្ត។មុននឹងការដាក់ដេញថ្លៃ គេបានធ្វើការប៉ាន់ស្មានថាតំលៃរបស់រថយន្តនេះស្ថិតនៅចន្លោះពី55.000ដុល្លារ ដល់71.000 ដុល្លារ។ជាក់ស្តែង តំលៃចុងក្រោយរបស់រថយន្តនេះត្រូវបានអ្នកទទួលម៉ៅការរបស់អាឡឺម៉ង់ម្នាក់ទិញក្នុងតំលៃ80.000 ដុល្លារ៕

/

/

/

/

ដោយ៖ និស្ស័យប្រភព៖ 24h