ព័ត៌មានកំសាន្ត ៖ Justin Bieber បង្កើតទម្លាប់នៃ ការស្រាតននលគក ជាមួយនិងរូប នៃគណនី Instagram របស់គាត់ ហើយពេលនេះគឺគាត់កំពុងតែ បង្ហាញជាក់ស្តែងអោយឃើញ រូបភាពថ្មី ស្តីពីការស្រាតននលគករបស់ខ្លួន សាជាថ្មីទៀតហើយ ពោល ជារូបភាព  Justin Bieber បានឈរស្រោតនៅមាត់ បឹងយ៉ាងស្ងាត់ស្ងៀមដោយ គ្មានការខ្មាស់អៀនទាល់តែសោះ ដោយបង្ហាញឲ្យដឹងពីភាពរួញរារបស់ Justin ចុះទៅមុជទឹកបឹង។

/

តារាចម្រៀងដែលជាម្ចាស់បទ Love Yourself បានលេចមុខមក ហាក់បីដូចជាបានភ្លៀសខ្លួនពី ទីរហោស្ថានណាមួយយ៉ាងចឹង ពោលដូចជាមនុស្សព្រៃចឹងដែរ តួយ៉ាង ក្នុងចំណោមរូបភាពផ្សេងទៀត Justin Bieber បានបង្ហោះរូបដេកលង់លក់ដណ្តប់ភួយ ដែលបានឃើញបឹង នៅផ្ទៃខាងក្រោយ ។ គូសបញ្ជាក់ ដោយផ្ទាល់ តាមរយៈការបង្ហោះនៅលើទំព័រ Instagram , Justin លើកឡើងឲ្យដឹងថា My soul breathing, I found my life when I laid it down,  ។ 

/

/

នេះគឺមិនមែនជាលើកទី ១ ដែល Bieber បានស្រាតននលគក បែបនេះ ។ តារាចម្រៀងវ័យ ២២ ឆ្នាំរូបនេះធ្លាប់បានបង្ហោះ ហើយក៍បានលុបចោលវិញ ជាមួយនិង រូបភាពដែលស្រដៀងទៅនឹងរូបថតស្រាតខាងលើ កាលពីខែកក្កដា។ កាលពីពេលថ្មីៗនេះ គាត់ថែមទាំងទទួលបានរូប អាក្រាតកាយ នៅលើ cover នៃទស្សនាវដ្តី Clash ផងដែរ ។ 

បន្ថែមលើសពីនេះទៅទៀត Bieber មានចំណង់ចំណូលចិត្តថតស្រាត។ តោះនាំគ្នាទៅទស្សនាវីដេអូខាងក្រោមរបស់ Bieber ទាំងអស់គ្នា ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ etonline