កំសាន្ត ៖ និយមតាមដានខ្សែភាពយន្តទើបតែមកដល់ថ្មីដែរឬទេ? ចូលចិត្តតាមដានខ្សែភាពយន្ត បែបផ្សងព្រេងដែរឬទេ? បើនិយាយពីខ្សែភាពយន្តអាភិនិហារ មន្តអាគម គ្រូធ្មប់ជាដើមនោះ តើលោកអ្នក អាចនឹងតាមដានទស្សនាជក់ចិត្តមែនទេ? ដូច្នេះ កុំឲ្យការទន្ទឹងរង់ចាំអស់លោកអ្នក នៅមន្ទិលនោះ តោះទៅតាមដានទស្សនាទាំងអស់គ្នា ខ្សែភាពយន្តដែលទើបតែមកដល់ហ៊ុយហ៊ុយផ្ទាល់តែម្តង The Fantastic Beasts And Where To Find Them ដែលចាប់ផ្តើមចាក់បញ្ចាំងចាប់ពីថ្ងៃទី ១៨ វិច្ឆិកា នេះ ត ទៅហើយ ។ 

/

ជាដំណើរផ្សងព្រេងអ្នកនិពន្ធ Newt Scamander ទៅកាន់សហគមន៍មន្តអាគមដ៏អាថ៍កំបាំង ដែលប្រជុំ ទៅដោយបណ្តាគ្រូធ្មប់ នៅទីក្រុងញ៉ូវយ៉ក រយៈពេល ៧០ឆ្នាំ មុន Harry Potter អានសៀវភៅរបស់ លោកនៅឯសាលារៀន។ បណ្តាសត្វចម្លែកៗ បានរីកមាឌ សាយភាយ និងរត់គេចខ្លួនជាបន្តបន្ទាប់ នៅក្នុងសហគមន៍មន្តអាគមមួយដែលប្រមុំផ្តុំទៅដោយអ្នកមានមន្តអាគម (មានសិល្បិ៍) និងអ្នកគ្មានមន្តអា គម(អសិល្ប៍) ។ តើរឿងហេតុនឹងទៅជាយ៉ាងណានោះ នៅពេលដែលបណ្តាសត្វចម្លែកៗទាំងតូចទាំង ធំបានរត់គេចខ្លួន តើបណ្តាគ្រូធ្មប់ដែលមានមន្តអាគមនោះ មានបទអន្តរាគមន៍យ៉ាងណា ដើម្បីសុខដុម នៃសហគមន៍របស់ពួកគេ ដូច្នេះ​ មានតែទៅតាមដានទស្សនាទាំងអស់គ្នា រឿង Fantastic Beasts and Where to Find Them ដែលចាក់បញ្ចាំងហើយ គ្រប់រោងភាពយន្តទំនើបៗក្នុងរាជធានីភ្នំពេញ ជា លក្ខណៈ 3D និង 4DX នៅរោងភាពយន្តទំនើប Major Cineplex by Cellcard ផ្សារទំនើប Aeon Mall ជាន់ទី ២ ។ 

/

គួររំឮកថា កាលពីរាត្រីថ្ងៃព្រហស្បត្តិ៍ទី ១៧ វិច្ឆិកា ម្សិលមិញនេះផ្ទាល់តែម្តង នៅរោងភាពយន្តទំនើប Major Cineplex by Cellcard ផ្សារទំនើប Aeon Mall ជាន់ទី ២ មានកម្មវិធីសម្ពោធជាផ្លូវការ នៃការចាក់ បញ្ចាំងខ្សែភាពយន្ត Fantastic Beasts and Where to Find Them ខណៈមានក្រុមអ្នកគាំទ្រចូលរួម យ៉ាងច្រើនកុះករ ក្នុងនោះ ក៏មានការសម្តែងសិល្បៈចម្រៀង រាំដូចគ្នាដែរ។ BreadTalk ក៏ដូចជា ក្រុម ហ៊ុន Coca cola ក៏បានចូលរួមចំណែកក្នុងការឧបត្ថម្ភកម្មវិធី ឲ្យកាន់តែសប្បាយរីករាយ និងអធឹកអធម លើសសព្វមួយដង។

/

/

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ។

/

/

/

/

/

/

/