ភ្នំពេញ ៖ តារាសម្តែងស្រី ដែលមានរូបសម្រស់ ស្រស់ស្អាត និងពោរពេញទៅដោយទេពកោសល្យក្នុងការសម្តែងខ្ពស់ គឺ កញ្ញា ទេព សម្ជស្ស បានបង្ហើបថា ខ្លួនបានថត MV ចម្រៀងជាមួយនិងកំពូលតារាចម្រៀង ព្រាប សុវត្ថិ ជាថ្មីម្តងទៀត នេះបើយោងតាមការបង្ហោះរបស់តារាសម្តែងរូបនេះ ។

/

/ 

តួស្រីក្នុងរឿង ជីវិតនាងរក្សា រូបនេះ ត្រូវបានមហាជនដឹងថា មូលហេតុដែលនាងត្រូវបានអញ្ជើញឲ្យថត MV ជាមួយនិងតារាចម្រៀងជើងចាស់ប្រចាំផលិតកម្ម ហង្ស មាស ដោយសារតែ កញ្ញា ទេព សម្ជស្ស ធ្លាប់បានថត MV ជាមួយនិង លោក ព្រាប សុវត្ថិ ម្តងរួចមកហើយ គឺបទ ស្នេហ៍ឯកោ ដែលជាបទទទួលបានសន្ទុះនៃការគាំទ្រខ្លាំងមែនទែន ពីសំណាក់មហាជន ៕

/

/

/

/

ដោយ ៖ គន្ធា