ថៃ ៖ រឿងរ៉ាវស្នេហារបស់តារាសម្តែងប្រុស លោក Toomtam Yuthana និងនាង Yingying Sarucha កំពុងតែក្លាយជាប្រធានបទដ៏ក្តៅគកុកមួយនៅក្នុងប្រទេសថៃ និងហ្វេនកម្ពុជាមួយចំនួនផងដែរ ។ ការទាក់ទងគ្នាអស់រយៈពេលជាង ៣ ឆ្នាំបានធ្វើឲ្យខាងស្រីឈឺចុកចាប់យ៉ាងខ្លាំង ព្រោះមិត្តប្រុសបានក្បត់ឆៅៗតែម្តង ។

យោងតាមកិច្ចសម្ភាស៍មួយកាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០១៩ នៅក្នុងកម្មវិធីកំសាន្ត Kui Zaap Show បានឲ្យដឹងថា នាងស្ទើរស្លត់ស្មារតីមែនទែនបន្ទាប់ពីបានឃើញរូបថតរបស់ លោក Toomtam Yuthana ថើបគ្នាជាមួយនិងបវរកញ្ញាម្នាក់ឈ្មោះថា នាង Louknam Thidalat ប៉ុន្តែសំណាងដែលពេលនោះនាងនៅជាមួយនិងមិត្តភក្តិម្នាក់ឈ្មោះថា Pooklook ព្រមទាំងបងស្រីម្នាក់ទៀត បើពុំដូច្នេះទេ នាង Yingying Sarucha ពិតជាពិបាកធ្វើចិត្តណាស់ ។


នាង Yingying Sarucha បន្ថែមទៀតថា វាពិតជាឈឺចាប់ខ្លាំងមែនទែន ហើយប្រសិនបើឲ្យនាងបំភ្លេចលោក Toomtam Yuthana មិនមែនជារឿងនោះទេ ព្រោះមិនមែនស្រលាញ់ត្រឹមមួយខែ ពីរខែនោះទេ ៕


លោក Toomtam Yuthana និងនាង Yingying Sarucha



នាង Pooklook

ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook