ទោះបីជា Hailey Baldwin ត្រូវបានគូដណ្តឹងបំពាក់ចិញ្ចៀន នឹងប្រកាសទូទាំងពិភពលោកហើយក្តី ប៉ុន្តែបើយោងតាមទៅប្រភពពី Hollywood Life តារាម៉ូដែលរូបនេះនៅតែបារម្ភខ្លាចថ្ងៃណាមួយអតីតមិត្តស្រីរបស់ Justin bieber អាចនឹងត្រលប់មកឆក់យកគូដណ្តឹងរបស់ខ្លួនទៅវិញ ។

/

ប្រភពជិតស្និតបានធ្វើនិយាយថា Hailey គឺតែងតែផ្តោតទៅលើ Selena gomez ព្រោះនាងបារម្ភថា Justin នៅតែស្រលាញ់តារាស្រីរូបនេះ ។ ប្រសិននៅតែស្រលាញ់ ថ្ងៃណាមួយ Selena នឹងព្យាយាមទាក់ទង Justin ។ ទោះបីជាយ៉ាងណាក៏ដោយចុះ Hailey នៅតែដឹងថា នាង Selena គឺជាមនុស្សដំបូងដែល Justin ស្រលាញ់ខ្លាំងបំផុត ។ 

/

ទោះបីជាយ៉ាងណាក៏ដោយចុះ Justin តែងតែបង្ហាញស្នេហាដែលខ្លួនមានទៅកាន់ Hailey ។ ប៉ុន្តែដោយសារតែ Selena គឺជាមនុស្សសំខាន់ដំបូងម្នាក់នៅក្នុងចិត្តរបស់ Justin ទើបចេះតែធ្វើឲ្យតារាម៉ូដែល Hailey ចេះតែមានការព្រួយបារម្ភ ៕

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14