ថៃ ៖ ជុំវិញពាក្យចចាមអារាមថា នាង Pinky Savika និងមហាសេដ្ឋីគឺ លោក Petch Itti Chawalittamrong ត្រៀមនឹងលែងលះគ្នា កំពុងតែជាប្រធានបទក្តៅដែលមហាជនកំពុងតែចង់ដឹងចង់លឺ ។ 

យោងតាមការចុះផ្សាយតាមរយៈគេហទំព័រ gossipstar បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ នាង Pinky Savika បានបង្ហោះវីដេអូសេដមួយ ជាមួយនិងចម្រៀងដែលមានចំណងជើងថា I Go Far នៅលើគណនីអុិនស្រ្តាក្រាមរបស់នាង ។ 

នៅក្នុងនោះផងដែរ តារាស្រីវ័យ ៣១ ឆ្នាំរូបនេះបានភ្ជាប់មកជាមួយនិងចំណងថា ខ្ញុំបានច្រៀងបទចម្រៀងនេះ កាលពីសប្តាហ៍មុន ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់នឹងចូលចិត្តវា បទចម្រៀងនេះបានរំលឹកនូវការចងចាំកាលពីខ្ញុំនៅវ័យក្មេង, តើមានអ្នកណានៅចាំបទនេះខ្លះ? ៕

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព​ ៖ gossipstar