ថៃ ៖ ទស្សនិកជនបានរង់ចាំជាយូរណាស់មកហើយជាមួយនិងរឿង “Friend zone” ដែលនឹងចាក់បញ្ចាំងនៅថ្ងៃទី ២៩ ខែមិនា ឆ្នាំ ២០១៩ ខាងមុខនេះ នៅតាមរោងកុននាៗ ។

យោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេកចៃកុនបានឲ្យដឹងថា នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០១៩ តារាសម្តែងស្រីនាង Baifern នឹងមកកាន់ប្រទេសកម្ពុជាដើម្បីធ្វើការផ្សព្វផ្សាយរឿងខ្នាតធំរបស់ខ្លួនផងដែរ ។

កុំភ្លេចណាចាំទៅជួបអាយដលរូបពិតនៅខាងក្រៅទាំងអស់គ្នានៅថ្ងៃទី ០២ ខែមេសា ណា ។ មួយវិញទៀត កុំភ្លេចដឹកដៃសង្សារ ឬ “Friend zone” ទៅជាមួយផងណា ៕

/

/

/

/

ដោយ ៖ គន្ធា