តារាបរទេស ៖ តារាសម្តែងស្រី រូបស្រស់ មានឈ្មោះល្បី នៅក្នុងសង្គមសិល្បៈរបស់ប្រទេសចិន នាង Kitty Zhang បានប្រកាសជាផ្លូវការ បញ្ចប់ទំនាក់ទំនង ស្វាមីភរិយា រយៈពេល ៤ ឆ្នាំ ជាមួយនឹងស្វាមី របស់ខ្លួន មានអាជីព ជាអ្នកដឹកនាំខ្សែភាពយន្តចិន លោក Wang Quan'an ក្រោយ ពីបែកធ្លាយរឿង អាស្រូវ ផ្លូវភេទ របស់លោក ដេកជាមួយ នឹង ស្រី ម្តង ២ នាក់ ក្នុងពេលតែមួយ ឈាន ដល់ការចាប់ ឃាត់ខ្លួន ជាប់ពន្ធនាគារ និង បង់ប្រាក់ពិន័យជាដើម ។
សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មានចិន ចុះ ផ្សាយ អោយដឹងថា អំឡុងខែ កន្លងទៅនេះ លោក Wang អាជីពជាអ្នកដឹកនាំខ្សែភាពយន្ត ត្រូវបានដោះលែង ពីការជាប់ពន្ធនាគារ បន្ទាប់ពីប្រឈមមុខ ជាប់ទោស និងបង់ប្រាក់ពិន័យរួចរាល់ លោក ក៏ធ្លាប់បានទៅលេង ភរិយារបស់ខ្លួនជាតារាសម្តែងស្រី រូបស្រស់ នាង Zhang ២ ទៅ ៣ ដង នៅឯផ្ទះថ្មីរបស់នាង ក្នុងក្រុង ប៉េកាំងប្រទេសចិន របាយការណ៍ បញ្ជាក់អោយដឹងថា ចំណងស្នេហ៍អ្នកទាំងពីរ បានកើតឡើងអំឡុង ឆ្នាំ ២០១១ នៅពេលដែលនាង Zhang សម្តែងនៅក្នុងខ្សែភាពយន្ត White Deer Plain ក្រោមការដឹកនាំសម្តែងរបស់លោក Wang ។មិនយូរប៉ុន្មាន ពួកគេ ក៏សម្រេចរៀបការជាមួយគ្នា ជាផ្លូវការ ដោយមានការសាទរពីសង្គមអ្នកសិល្បៈ ចិន និងប្រជាពលរដ្ឋចិន ។
តែផ្ទុយទៅវិញ ចំណងស្នេហ៍សិល្បៈមួយនេះ បែរជាប្រេះឆា មួយរំពេច អំឡុងឆ្នាំ កន្លងទៅ ឆ្នាំ២០១៤ បន្ទាប់ពីបុរសជាស្វាមី លោក Wang ត្រូវបានចាប់ឃាត់ខ្លួន ពីបទ ជួលស្រីពេស្យា ២នាក់ដេកជាមួយ ក្នុងពេលតែមួយ ក្នុងរយៈពេល ៣ ថ្ងៃជាប់ ចាប់ពីថ្ងៃទី ៩ កញ្ញា ឆ្នាំ ២០១៤ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណា