ព័ត៌មានកំសាន្ត ៖ 

សល់តែប៉ុន្មានមួយថ្ងៃទៀតប៉ុណ្ណោះ ថ្អៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងចូលមកដល់ ក្នុងនោះគេសង្កេតឃើញ ផលិតកម្មចម្រៀងធំៗបី បានប្រកួតប្រជែងគ្នា យ៉ាងស្វិតស្វាញ ចេញបទចម្រៀងអបអរ និងរាំលេងកម្សាន្ត ដោយផលិតកម្មទាំងនោះរួមមាន ផលិតកម្ម «ថោន,ហង្សមាស» និងផលិតកម្ម «សាន់ដេ»។ ផលិតកម្មទាំងបី មានបទចម្រៀងដែលល្បីល្បាញរៀងៗខ្លួន ក្នុងនោះគេក៏ឃើញថា តារាចម្រៀងស្រីបីដួង មកពីផលិតកម្ម ទាំង៣នេះ ហាក់មានសន្ទុះខ្លាំង និងលេចធ្លោជាងគេ។

ទី១,តារាចម្រៀងស្រីដ៏ល្បីល្បាញ អ្នកនាង ពេជ្រ សោភា  ជាតារាចម្រៀងនៅក្នុងផលិតកម្ម រស្មីហង្សមាស ដោយនាងបានងាកចេញពីការច្រៀងបទចម្រៀង បែប បែកស្លុយ មកជាលាយលំនឹងចង្វាក់ ប្រពៃណីខ្មែរ ធ្វើឲ្យនាងទទួលបានការគាំទ្រ ច្រើនលើសលប់ រហូតដល់ថ្នាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គ្រោងយកបទចម្រៀងរបស់នាង រាំបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តទៀតផង។ ពេជ្រ សោភា បានចេញបទចម្រៀងបែបប្រពៃណី លាយសម័យដែលជាប្រធានបទថ្មីមួយ សម្រាប់អ្នកស្ដាប់។ ថ្វីត្បិតតែបទ «រាំអ៊ីចេះៗ» អាចនិយាយបានថា ល្បីខ្លាំង តែពេលនេះទៅណាក៏ឮតែបទ «ឆ្កែរត់បុកប៉ោត» ច្រើនជាងដែរ។

width=730

width=730

width=730

 

 

ទី២,តារាចម្រៀងស្រីមកពីផលិតកម្ម ថោន កញ្ញា នីរ័ត្ន ត្រូវបានគេមើលឃើញថា នាងក្លាយជាតារាចម្រៀងលេចធ្លោបំផុត របស់ផលិតកម្ម ថោន ក្នុងបទចម្រៀងបែបបែកស្លុយ គឺបទចម្រៀង «វ៉ល់ៗ» របស់នាង ព្រោះក្រៅពីបទចម្រៀងនេះ ផលិតកម្មថោន ហាក់មិនមានអ្វីគួរឲ្យទាក់ទាញ ទាល់តែសោះសម្រាប់ឆ្នាំនេះ សូម្បីតែនាង មាស សុខសោភា ដែលជាកំពូលតារាចម្រៀងល្បីលំដាប់ប្រទេស ក៏មិនមានសន្ទុះអ្វីខ្លាំងឡើយ។ និរ័ត្ន ថ្វីត្បិតតែប្រឡូកសិល្បៈ ទើបតែបានមួយឆ្នាំ តែនាងហាក់មានសន្ទុះខ្លាំង ហើយកម្មវិធីធំៗជាច្រើន សុទ្ធតែមានវត្តមាននាង។ ជាក់ស្ដែងបុណ្យទន្លេកន្លងមក ក៏មានវត្តមានចូលរួមផងដែរ ហើយបានបកស្រាយបទចម្រៀងពីដើម បានល្អឥតខ្ចោះទៀតផង។

width=730

width=730

width=730

 

 

ទី៣, តារាចម្រៀងមកពីផលិតកម្ម សាន់ដេ ឯណោះវិញ ត្រូវបានទៅលើ តារាចម្រៀងស្រី នាង យូរី គឺបទ «ចាក់ទឹកដូង» ដែលគេដឹងថា បទចម្រៀងនេះចំឡងសាច់ភ្លេងពីថៃ ១០០ភាគរយ ហើយបែកស្លុយខ្លាំងជាងគេប្រចាំឆ្នាំ។ ប៉ុន្តែបែរជាក្លាយ ទៅជាបទចម្រៀងដែលល្បីខ្លាំង របស់ផលិតកម្ម សាន់ដេ ទៅវិញ ហើយក្នុងកម្មវិធីរាំសប្បាយៗ កម្រថា មិនចាក់បទនេះណាស់។ នេះអាចនិយាយបានថា ជាជោគជ័យយ៉ាងធំធេងមួយសម្រាប់ យូរី ព្រោះនាងមិនមានបទចម្រៀងណាមួយល្បីសោះ ក្នុងមួយរយៈចុងក្រោយនេះ នាងធ្វើបានល្អ ក្នុងបទចម្រៀងមួយនេះ ដោយសារតែបានយកពាក្យប្រដៅខ្មែរ ឬហៅបានថា ល្បែងលេង កាលនៅក្មេងៗ មកសរសេរជាបទចម្រៀង ទោះបីជាលាយនឹងភ្លេងរបស់ថៃបន្តិច ក៏ឡូយគួរសមដែរ៕

width=730

width=730

width=730

ប្រភព ៖ ខ្មែរថកឃីង