ថៃ ៖ មានពាក្យចចាមអារាមជាច្រើនបានសរសេរថា នាង Margie rasri មិនបានអញ្ជើញ កំពូលតារាសម្តែងល្បីឈ្មោះមួយដួងគឺលោក Boy Pakorn ចូលរួមមង្គលការរបស់ខ្លួន ។

ប៉ុន្តែកាលពី ០៤ ខែធ្នូ ឆ្នាំ ២០១៧ ថ្ងៃមង្គលការរបស់លោក Peck Prammant និងនាង New Nappasorn ក៏មានវត្តមានរបស់លោក Boy Pakorn ​ចូលរួមផងដែរ ហើយក៏មានអ្នកកាសែតជាច្រើនបានសាកសួរអំពីការអញ្ជើញចូលរួមមង្គលការរបស់នាង Margie Rasri ផងដែរ ។

/ 

ទទ្ទឹមនឹងនេះផងដែរ តារាសម្តែងវ័យ ៣៣ ឆ្នាំ បានបញ្ជាក់ប្រាប់នៅចំពោះមុខអ្នកកាសែតថា នាង Margie Rasri បានសាកសួរអាសយដ្ឋានរបស់លោក ហើយនាងនឹងផ្ញើរសំបុត្រអញ្ជើញមក ព្រោះនាងរវល់ខ្លាំងមិនអាចទៅដោយផ្ទាល់បាន ។ 

លោក Boy Pakorn ​បន្ថែមទៀតថា សម្រាប់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៧ នេះ លោកនឹងបង្ហាញវត្តមាននៅទីនោះ ប៉ុន្តែចំពោះថ្ងៃភ្ជាប់ពាក្យ លោកមិនអាចចូលរួមបានទេ ព្រោះការងារមមាញឹកនៅថ្ងៃនោះ ៕

/

/

/

លោក Boy Pakorn

/

/នាង Margie Rasri និងលោក Pok Chirathivat ដែលជាអនាគតស្វាមីរបស់នាង 

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar