ផ្ទុយពីបណ្តាព័ត៌មានដំបូងស្តីពីអក្សរ S ពណ៌ខៀវមួយតួនោះ វិធីដែល Samsung ជួយដល់អ្នកប្រើប្រាស់ កំណត់សំគាល់ថា Galaxy Note 7 មួយណាមានសុវត្ថិភាព ដែលត្រូវបានយកមកប្រើ នៅក្នុងកម្មវិធីផ្លាស់ប្តូរ Note 7 ថ្មី មានលក្ខណៈសាមញ្ញជាងមុន។

យោងតាមគេហទំព័របច្ចេកវិទ្យា PhoneArena បានឲ្យដឹងថា បណ្តា Galaxy Note 7 យកមកប្តូរថ្មី បានចាប់ផ្តើមដល់ដៃអ្នកប្រើប្រាស់អាមេរិច ចាប់ពីថ្ងៃនេះហើយ។ មុននោះ សាខា Samsung នៅ អាមេរិច បានប្រកាសដើម្បីជួយឲ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការកំណត់សំគាល់ Galaxy Note 7 ថ្មីដែលមានសុវត្ថិភាព ពួកគេនឹងបន្ថែមនូវតួអក្សរ S ពណ៌ខៀវមួយតួ (អក្សរកាត់ពីពាក្យ Safe ដែលមានន័យថា សុវត្ថិភាព) នៅលើប្រអប់។ ជាក់ស្តែង អ្នកប្រើប្រាស់ជាច្រើននាក់ បែរជារាយការណ៍មកថា អ្វីដែលពួកគេបានឃើញ គឺជាសញ្ញារូបបួនជ្រុងតូចមួយ ពណ៌ខ្មៅ នៅលើផ្ទៃពណ៌ស លើប្រអប់។

ក្រៅពីនេះរូប icon ថ្មនៅលើអេក្រង់ Galaxy Note 7 ប្តូរថ្មី នៅអាមេរិច គឺវានៅតែមានពណ៌ស គឺមិនមែនមានពណ៌បៃតង ដូចបណ្តាព័ត៌មានចុះផ្សាយកាលពីពេលមុននោះទេ។ ប្រហែលជា Samsung អនុវត្តការប្តូរពណ៌ icon រូបថ្មទៅជាពណ៌បៃតង តែនៅលើទីផ្សារប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះ។
គួរបញ្ជាក់ឲ្យដឹងដែរថា Samsung ត្រូវធ្វើការប្រមូលមកវិញនូវ Galaxy Note 7 ដល់ទៅមួយលានគ្រឿងនៅក្នុងទីផ្សារសហរដ្ឋអាមេរិច៕
- Galaxy Note 7 ថ្មី នឹងមានសញ្ញាសំគាល់ ឲ្យដឹងភ្លាមនៅលើអេក្រង់ ថាជាម៉ូដែលមានសុវត្ថិភាព- អ្នកជំនាញវាយតម្លៃថា កាមេរ៉ា iPhone 7/7 Plus មានការអភិវឌ្ឍន៍ប្រសើរជាងមុន ប៉ុន្តែនៅតែចាញ់ Galaxy S7
ប្រែសម្រួល៖ មង្គលប្រភព៖ PhoneArena, vreview