កំសាន្ត ៖ “Two Is Family” ជាភាពយន្តភាសាបារាំង បែបមនោសញ្ចេតនា លាយឡំដោយឈុតឆាកកំប្លែង ហើយស្តែងចេញពីជីវិតគ្រួសារមួយ។

 ភាពយន្តនេះនិយាយពីកាពីទែនជើងខ្លាំងម្នាក់ឈ្មោះ Samuel ដែលគាត់ជាអ្នកបើកនាវាទេសចរណ៍មួយ ហើយពេលភ្ញាក់ឡើងនៅថ្ងៃមួយ ក៏ស្រាប់តែឃើញមនុស្សស្រីដែលធ្លាប់ដេកជាមួយគាត់ កំពុងបីទារក ហើយអះអាងថាជាកូនរបស់គាត់។ ម្តាយនាងបានទុកក្មេងនៅនឹង Samuel ហើយចេញដំណើរទៅក្រុងឡុងដ៏បាត់ស្រមោល។ Samuel បានដាក់ឈ្មោះឲ្យកូនស្រីនោះថា Gloria ហើយជីវិតគាត់បានផ្លាស់ប្តូរយ៉ាងខ្លាំង។

/

/

ធ្លាប់ជាកំលោះចូលចិត្តសប្បាយហឺហា ប្រែមកជាឪពុកម្នាក់ដែលហានលះបង់គ្រប់យ៉ាង ដើម្បីកូនស្រី ជាមួយនឹងឈុតឆាក និងរឿងរ៉ាវជាច្រើនទៀតដែលគាត់ត្រូវប្រឈមមុខ។

កុំភ្លេចយកកន្សែង ទៅជូតទឹកភ្នែក ផងណា! ព្រោះមិនត្រឹមតែកំសត់ទេ ថែមទាំងកំប្លែងសោចចុកពោះទៀតផង! រូបភាពខាងក្រោមនេះ នឹងប្រាប់ខ្លះៗ ពីសាច់រឿងបែបមនោសញ្ចេតនារវាងឪពុក និងកូនស្រីម្នាក់ក្នុងរឿង Two Is A Family ដែលកំពុងចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅគ្រប់រោងភាពយន្តហើយ ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

/

/

/

/

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited