(ភ្នំពេញ)៖ តារាចម្រៀងល្បីឈ្មោះ របស់ផលិតកម្មហង្សមាស កញ្ញា ទេព បូព្រឹក្ស ថ្មីៗនេះត្រូវបានអ្នក Troll Account ម្នាក់រិះគន់ ជេប្រមាថនាងបក់ៗមាត់ បន្ទាប់ពីឃើញរូបថត លើកជើងរបស់នាង បង្ហោះនៅលើហ្វេសប៊ុក មុនពេលឡើងច្រៀង និងសម្តែងលើកឆាតន្រ្តី ដោយសរសេរភ្ជាប់ជាមួយពាក្យថា «កំដៅសាច់ដុំមុនពេលសម្តែង»។
ប៉ុន្តែស្របពេលដែលរូបថតមួយសន្លឹកនេះ ត្រូវបានបង្ហោះជាសារធារណៈ ក៏ស្រាប់តែមានអ្នកលេងហ្វេសប៊ុក ដែលTroll Account របស់នាងម្នាក់សរសេររិះគន់ និងជេរធ្ងន់ៗថា «លើកជើងខ្ពស់ពេកតិចរហែកកាដួយមីតារាអាស។ ចោះតារាផ្សេងគេមិនហែក ហើយរាំខុសប្រពៃណីអ៊ីចឹងផងមេចគេល្បី»។
ក្រោយពីឃើញការរិះគន់ លើតារាស្រីកញ្ញា ទេព បូព្រឹក ដោយពាក្យសម្តីមិនសមរម្យដូច្នេះ ថ្មីៗនេះគេសង្កេតឃើញនារីម្នាក់ បានចេញមុខប្រតិកម្មការពារកិត្តិយស ជំនួសសាម៉ីខ្លួន តាមរយៈវីដេអូថា «Pege Troll គេតែងបង្ហោះជាមួយរូបភាព ឬវីដេអូកាត់តដោយបញ្ចូលសំឡេង សម្រាប់កំប្លែងសើចសប្បាយប៉ុណ្ណោះ។ ប៉ុន្តែឆ្ងល់ហេតុអ្វី Pege Troll មួយចំនួនបែរជាបង្កើត ដើម្បីចាំតែបង្ករឿងទៅវិញដូចជា៖ ហែកហួរឿងតារាហ្វេសប៊ុក តារាសិល្បករខ្មែរ ក្នុងបំណងបំផ្លាញកេរ្តិ៍ឈ្មោះពួកគេ »។
តាមរយៈវីដេអូដែលត្រូវបានបង្ហោះ ដោយម្ចាស់ Acount ឈ្មោះ KAKA KH បានលើកឡើងថា «វីដេអូនេះផ្ញើទៅTroll ទេព បូព្រឹក្ស ដែលបានComment មករិះគន់ជេប្រមាថប្អូនស្រី ទេព បូព្រឹក្ស រឿងថតបង្ហោះរូបលើកជើងផុតក្បាល មុនពេលឡើងសម្តែងលើឆាក»។
ចង់ដឹងថា នារីម្នាក់នេះនិយាយបែបណាខ្លះ សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖



ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី