ភ្នំពេញៈ កញ្ញា ឌួង ហ្សូរីដា កាលពីយប់មិញ បានរៀបចំកម្មវិធី ជប់លៀងខួបកំណើត ជាលក្ខណៈទ្រង់ទ្រាយ តូចល្មមមួយ ជួបជុំជាមួយ មិត្តភក្តិជិតសិទ្ធិ ។ អ្វីដែលគេ ចំឡែកចិត្ត គឺការរៀបចំកម្មវិធីនេះ នាងមិនមែន ធ្វើដោយខ្លួនឯងទេ ពោលគឺនាងធ្វើឲ្យ អ្នកនាង ចន ច័ន្ទលក្ខិណា ធ្វើឲ្យមានការរំភើបចិត្ត ហួសពីការស្មាន។
នៅក្នុង Facebook ផ្ទាល់ខ្លួនរបស់ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះរូបថត ជាច្រើនសន្លឹក ដោយស្តែងចេញពី ការរំភើបចិត្តរកអ្វីថ្លែង មិនចេញ នៅពេលដែលមិត្តភក្តិ រួមអាជីពជាច្រើន និង កញ្ញា ឌួង ហ្សូរីដា បានសម្ងំរៀបចំ កម្មវិធីជប់លៀងមួយ ឲ្យតារាជើងចាស់ រួមអាជីព អ្នកនាង ចន ច័ន្ទលក្ខណា នៅក្នុងហាងមួយ នាទីក្រុងភ្នំពេញ កាលពីយប់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៣ កន្លងទៅនេះ។
នៅក្នុងការបង្ហោះ រូបថតជាច្រើន សន្លឹកនៅលើបណ្តាញ ទំនាក់ទំនងសង្គម មួយនេះ អ្នកនាង ចន ច័ន្ទលក្ខិណា មិនបានសម្ញែងភាពហ៊ឺហារ ចាយលុយរាប់ ម៉ឺនដុល្លារ រៀបចំកម្មវិធី នៅហាងតម្លៃថ្លៃ ដូចតារា ប្រុសស្រី ដទៃទៀតនោះទេ តែផ្ទុយទៅវិញ គេបែរជាឃើញ តារាផ្សេង រៀបចំឲ្យនាងទៅវិញ៕






ផ្តល់សិទ្ធិដោយ៖ ដើមអំពិល