ហាងលក់សម្លៀកបំពាក់នេះ មានឈ្មោះថា “United Colors of Benetton” ស្ថិតនៅ SoHo ក្បែរក្រុងញូវយ៉ក អាមេរិក។ បច្ចុប្បន្ន ហាងនេះកំពុងដាក់លក់សម្លៀកបំពាក់សម្រាប់សរទរដូវ ជាមួយ ដោយយកប្រធានបទ “Art of Knit”។
ហាង United Colors of Benetton កំពុងធ្វើអោយគេចាប់អារម្មណ៍ យ៉ាងខ្លាំង និងទទួលបានការរិះគន់មិនតិចនោះដែរ ដោយសារតែហាងនេះដាក់តាំងស្នាដៃមួយចំនួនដែលធ្វើឡើងពីឡែន បង្ហាញពីកាយវិការរួមភេទរបស់មនុស្ស។
Shop United Colors
ស្នាដៃទាំងនេះត្រូវបានបង្កើតឡើងដោយលោក Erik Ravelo ។ វាត្រូវបានដាក់តាំងជាមួយនិងសម្លៀកបំពាក់ចម្រុះពណ៌ គួរអោយចាប់អារម្មណ៍។
បន្ទាប់ពីបើកលក់ ហាងនេះក៏ត្រូវគេរិះគន់យ៉ាងច្រើន ដោយអ្នកខ្លះនិយាយថា វាហាក់ដូចជាចាក់វីដេអូ រឿងក្ដៅសាច់អោយក្មេងមិនទាន់គ្រប់អាយុមើលនោះដែរ។ ប៉ុន្ដែម្ចាស់ហាង បានបកស្រាយថា ស្នាដៃនេះនឹងមិនមានផលប៉ះពាល់នោះទេ ដោយសារតែពួកក្មេងៗមិនយល់នោះឡើយ។
គួររំលឹកថា យីហោ Benetton ធ្លាប់បានបង្កើតប្រការជាច្រើនដែលធ្វើអោយមានការរិះគន់ជាបន្ដបន្ទាប់ ទាក់ទឹននឹងផលិតផលរបស់ខ្លួន ជាក់ស្ដែងដូចជាយុទ្ធនាការ UNHATE ដែលកើតឡើងកាលពីឆ្នាំ ២០១១។ល។