កំសាន្ត ៖ រឿងព្រលឹងសណ្ឋិត ជារឿងបែបថ្មីដែលមានឈុតឆាករន្ធត់ និងបន្លាចជាច្រើន ដែលនឹងធ្វើអោយទស្សនិកជនជកចិត្ត និងពេញចិត្តជាមួយនឹងរឿងបែបថ្មីនេះ។ រឿងនេះនិយាយអំពី ព្រលឹងបិសាចដ៏កាចសាហាវមួយដែលត្រូវលោកតាខ្លាបានចាប់ឃុំទុកនៅក្នុងខ្លួនត្រីមួយ ដើម្បីការពារនិងកុំអោយតាមធ្វើបាបដល់មនុស្សលោក ប៉ុន្តែថ្ងៃមួយ មានមនុស្សមួយក្រុមដែលបាននាំគ្នាទៅស្ទូចត្រីនៅក្បែរព្រែកមួយ ចៃដន្យពួកគេបានស្ទូចបានត្រីដ៏កំណាចនោះ ដោយពួកគេមិនបានដឹង ពួកគេបានចំអិនវាជាចំណីអាហាររួចបរិភោគ។ ពេលនោះហើយ ដែលព្រលឹងបិសាចដ៏កាចសាហាវនោះបានរំដោះខ្លួន និងចូលសណ្ឋិតក្នុងខ្លួនរបស់បុរសម្នាក់ក្នុងចំណោម ៣នាក់នោះ។ ភាពអន្តរាយបានចាប់ផ្តើមឡើង នៅពេលដែលកំហឹងបិសាចនោះតាមរក លោកតាខ្លាដើម្បីសងសឹកវិញ។ តើចុងបញ្ចប់នៃរឿងនេះនឹងទៅជាយ៉ាងណា? តើមានមនុស្សប៉ុន្មាននាក់ដែលត្រូវរងគ្រោះដោយសារការសងសឹកមួយនេះ? ចង់ដឹងច្បាស់កុំភ្លេចចូលរួមទស្សនា រឿង ព្រលឹងសណ្ឋិតដែលមានចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ។

/

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

/

/

/

/

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited