ប្លែកៗ ៖ បើយោងតាមប្រភេទសារព័ត៌មានបរទេស  Sky ​ ដែលបានចេញផ្សាយកាលពីប៉ុន្មានថ្ងៃមុននេះ បានអោយដឹងថា មានគូស្នេហ៍មួយគូរបានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្របពេលដែលពួកគេបានរៀបអាពាហ៍ពិពាហ៍លើអាកាស។

គួរបញ្ជាក់ផងដែរថា  គូស្នេហ៍មួយគូរនោះមានឈ្មោះថា  លោក Grant Engler នឺង នាង  Amanda Volf បានប្រារព្ធកម្មវិធីរៀបអាពាហ៍ពិពាហ៍របស់ខ្លួន នៅលើអាកាស ក៏ដូចជានៅលើផ្ទៃទឹក នាឆ្នេរសមុទ្រNewport Beach នារដ្ឋ California ។

width=496

លើសពីនេះទៅទៀត បើយោងតាមសម្តីកូនក្រមុំវ័យ ២៥​ ឆ្នាំបាននិយាយបញ្ជាក់ថា ៖ វាពិតជាមានអារម្មណ៍រំភើបមែនទែន   ខណៈពេលដែលពួកយើងបានសំរេចចិត្តក្នុងការធ្វើបែបនេះ  ស្របពេលដែលបុរសជាកូនកំលោះ   គឺលោក  Engler  ក៏បានបន្ថែមថា  ៖  វាមិនត្រឹមតែមានអារម្មណ៍រំភើបប៉ុណ្ណោះទេ​ តែវាក៏មានអារម្មណ៍ប្លែកអស្ចារ្យផងដែរ។​ ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើ ទិដ្ឋភាពរួមនាពេលនោះ មានភាពប្លែកយ៉ាងណានោះ  សូមតាមដានទស្សនានូវវីដេអូឃ្លីបខ្លីខាងក្រោមនេះ បន្តិចទៅ ៖

ដោយ ៖ មង្គលប្រភព ៖ Sky