មន្ទីរពេទ្យកែសម្ផស្សឯកជនមួយ នៅតំបន់ Gangnam កំពុងប្រឈមនឹងការប្ដឹង ដោយសារតែបានប្រើប្រាស់ឈ្មោះរបស់តារាល្បីៗ ដោយមិនបានសុំការអនុញ្ញាតពីពួកគេ។ សិល្បករមួយចំនួនដែលត្រូវបានមន្ទីរពេទ្យនេះប្រើប្រាស់ មានដូចជា Jang Dong Gun, Song Hye Kyo, Kim Nam Gil, BoA, SNSD (Jessica និង Tiffany) ជាដើម។

ប្រភពព័ត៌មានមួយបានឱ្យដឹងថា Jang Dong Gun រួមនឹងតារាចំនួន ៦រូបផ្សេងទៀត អាចនឹងទទួលបានប្រាក់សងជម្ងឺចិត្ត ១២០លាន won (ប្រហែល ១លាន ២សែនដុល្លារ) ពីមន្ទីរពេទ្យដោយសារតែមន្ទីរពេទ្យនេះ បានប្រព្រឹតរឿងខាងលើ។ ទឹកប្រាក់នេះនឹងត្រូវបានបង់តាមរយៈតុលាការក្រុង Seoul ។ យ៉ាងនេះក្ដី មេធាវីរបស់មន្ទីរពេទ្យ កំពុងព្យាយាមដោះស្រាយ ដើម្បីកាត់បន្ថយចំនួនទឹកប្រាក់ ឱ្យមកនៅទាបបំផុត។

គួររំលឹកថា ករណីប្ដឹងបែបនេះ ទាក់ទឹននឹង Lee Byung Hun ក្រុម Wonder Girls និង SNSDក៏ត្រូវបានគេធ្វើឡើងកាលពីខែធ្នូ ឆ្នាំ ២០១២ ផងដែរ។
ដោយ ៖ សីហាប្រភព ៖ k14