កាលពីល្ងាចម៉ោង៦ ថ្ងៃទី២ ខែសីហា ថ្មីៗនេះ សមាជិកក្រុម Big Bang ពីររូបគឺ G-Dragon និង Tae Yang បានជួបប្រទះនឹងគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវ។/

/

/សារព៌តមានSBS បានឲដឹងថាG-Dragon TaeYang ព្រមទាំងបុគ្គលិកក្រុមហ៊ុនYGម្នាក់  បានជួបប្រទះនឹងគ្រោះថ្នាក់ចរាចរណ៍ខណៈពេលដែលពួកគេទាំងពីរ  កំពុងធ្វើដំណើរទៅMasan ឆ្លងកាត់ផ្លូវ Jungbu Naeryuk ដើម្បីចូលរួមទៅតាមការកំនត់កម្មវិធី របស់ ពួកគេនៅឯ Haeundae។សេចក្តីរាយការណ៏បានឲដឹងថា គ្មាននរណាម្នាក់ទទួលរងរបួសដោយសារគ្រោះថ្នាក់ ចរាចរណ៍នេះទេ។ ក្រោយមកពួកគេក៏បានឡើងរថយន្តថ្មី១ទៀត ដើម្បីបន្តដំណើរ ទៅចូលរួមកម្មវិធីដែលបានកំណត់។

ថ្មីៗនេះ សេចក្តីរាយការណ៏បានឲដឹងថា ខណៈពេលមានគ្រោះថ្នាក់ចរាចរណ៍ Tae Yang  មិនបានមានវត្តមាននៅទីនោះទេ។

ប្រែសំរួលដោយ៖ មុន្នីប្រភព៖ kenh14