Jose Proenca Alves ជាកូនកំលោះម្នាក់នៅប្រេស៊ីល បានស្រវឹងស្រាយ៉ាងខ្លាំងនៅក្នុងពិធីរៀបការរបស់ខ្លួន ហើយបានធ្លោយមាត់និយាយចេញមកថា កូនក្រមុំបានបាត់បង់ភាពបរិ-សុទ្ធហើយ នៅចំពោះមុខភ្ញៀវដែលចូលរួមពិធី 400 នាក់។ ព្រោះតែទទួលរងនូវភាពអាម៉ាស់មុខ កូនក្រមុំ Vanessa Tonasse បានសំរេចចិត្តឲ្យបញ្ឈប់ពិធីរៀបការកណ្តាលទី។
កាលពីមុន Jose Proenca Alves និងឪពុកម្តាយរបស់ Vanessa មានភាពមិនចុះសម្រុងគ្នាមកហើយ ដោយឪពុកម្តាយកូនក្រមុំមិនអនុញ្ញាតឲ្យកូនទាំងពីរ ធ្វើអ្វីហួសព្រំដែន មុនថ្ងៃរៀបការឡើយ។ សកម្មភាពខាងលើនេះ បានធ្វើឲ្យគ្រួសារខាងស្រីមានភាពអាម៉ាស់ និងត្រូវបានបោកប្រាស់យ៉ាងធ្ងន់ធ្ងរ។ នៅក្នុងសវនាការកាលពីពេលថ្មីៗនេះ Jose Proeanca ត្រូវតុលាការសំរេចឲ្យបង់ប្រាក់សងជំងឺចិត្តចំនួន 15,000 (មួយម៉ឺនប្រាំពាន់) ផោន ទៅគ្រួសារខាងស្រីនូវអ្វីដែលខ្លួនបានប្រព្រឹត្ត៕
/
(រូបភាពសិប្បនិម្មិត)
ដោយ៖ សិលាប្រភព៖ k14