រថយន្ត Lexus LS 600h ម៉ូដែលថ្មី ឆ្នាំ២០១៤ បានបន្ថែម និង អភិវឌ្ឈខ្លួនឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត កាន់តែទំនើប និង កាន់តែងាយស្រួលបំផុត សំរាប់អតិថិជនប្រើប្រាស់។
រថយន្ត Lexus LS 600h ម៉ូដែលថ្មី ឆ្នាំ២០១៤ ត្រូវបានផលិតឡើងជាមួយនឹងរូបរាងដ៏ថ្មីស្រឡាងប្លែកស្រស់ស្អាត ដែលមានរូបរាងខាងក្រៅ ត្រូវបានរចនាម៉ូដឡើងយ៉ាងប្រណិត និង ទាក់ទាញយ៉ាងខ្លាំងមានរាងធំមាំធន់ និងបានផ្លាស់ប្តូរនូវភ្លើងបំភ្លឺខាងមុខ និងខាងក្រោយថ្មី អមជាមួយនឹងសំបកកង់ស្ពតដ៏គួរឱ្យចាប់អារម្មណ៍ ធ្វើឱ្យរថយន្តទំាងមូលកាន់តែមានភាពស្រស់សង្ហា។
ជាពិសេស រថយន្ត Lexus LS 600h ម៉ូដែលថ្មី ឆ្នាំ២០១៤ នេះ ត្រូវបានបំពាក់ដោយប្រព័ន្ធបច្ចេកវិជ្ជាដ៏ទំនើបនៅខាងក្នុង ដូចជា ប្រព័ន្ធគ្រប់គ្រង និង ការពារសុវត្ថិភាពពេលបើកបរ ពោងសុវត្ថិភាពនៅខាងមុខ និង ខាងក្រោយ និង ពោងការពារសុវត្ថិភាពការពារក្បាលជង្គង់អ្នកបើកបរ។ មួយវិញទៀតរថយន្ត ដ៏ប្រណិតនេះ បានបំពាក់ជាមួយនឹងឧបករណ៍ដ៏ទំនើបជាច្រើនទៀត អាចតភ្ជាប់ជាមួយនឹងទូរស័ព្ទ Iphone និង ទូរស័ព្ទ Smart Phone ដទៃទៀត ទៅនឹងរយថន្តបានយ៉ាងងាយស្រួលសំរាប់អ្នកប្រើប្រាស់ និង មានតំលៃ ១២០,០៦០ដុល្លារ នៅអាមេរិក៕





ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ topspeed