ភ្នំពេញ៖ វីដេអូចម្រៀងមួយបទ ដែលមានចំណងជើងថា «អត្មានិយម» របស់តារាចម្រៀងប្រចាំផលិតកម្មថោន នាង មាស សុខ សោភា បានជាប់លើ VEVO ក្នុង YouTube ដែលនេះជាលើកទី១ ហើយរបស់តារាចម្រៀងខ្មែរ ដែលមានការទទួលស្គាល់ ជាលក្ខណៈអន្តរជាតិបែបនេះ។

VEVO គឺជាស្ថាប័នមួយចាំ វាយតម្លៃលើវីដេអូចម្រៀង ដែលផលិតមានលក្ខណៈHD ហើយបទភ្លេង និងទំនុកច្រៀង មិនចម្លងពីគេ គឺនិពន្ធដោយខ្លួនឯងផ្ទាល់។ បើ VEVO ទទួលស្គាល់ គឺវីដេអូនោះ មានបង្ហោះនៅលើ YouTube មានដាក់ឈ្មោះតារាចម្រៀង និងពាក្យថា VEVO នៅពីក្រោយឈ្មោះនោះ ហើយនៅលើវីដេអូចម្រៀងក្នុង YouTube មានដាក់ត្រាពាក្យ VEVO នៅគែមខាងស្តាំផងដែរ។

វីដេអូចម្រៀងបទ «អាត្មានិយម» របស់ មាស សុខសោភា គឺថតនៅបរទេស ហើយមានលក្ខណៈ HD ច្បាស់ត្រជាក់ភ្នែក។ សូមទស្សនាវីដេអូចម្រៀង ៖

Photo

ផ្តល់សិទ្ធដោយ៖ ដើមអំពិល