វាមិនមែនជារឿងដែលងាយស្រួលនោះទេ នៅក្នុងការអោយនរណាម្នាក់ធ្លាក់ក្នុងអន្លង់ស្នេហ៏របស់អ្នកដោយងាយៗនោះ។ មុននិងចាប់ផ្តើមស្រឡាញ់នរណាម្នាក់នោះ គឺទាមទារការយល់ចិត្តថើ្លម ការព្យាយាមខ្លាំងណាស់ ដើម្បីអោយស្នេហានោះទទួលបានជោគជ័យ។​ ដូច្នេះ ខាងក្រោមនេះ គ្រាន់តែជាគន្លឹះខ្លះៗដើម្បីធ្វើអោយនរណាម្នាក់ ធ្លាក់ក្នុងអន្លង់ស្នេហ៏ ដែលមានដូចតទៅ៖ /១ ត្រូវមានទំនុកចិត្តលើខ្លួនឯង៖ កុំគិតអំពីអ្នកដទៃមើលមកអ្នកយ៉ាងដូចម្តេច? តែអ្នកត្រូវ    ព្យាយាមធ្វើយ៉ាងណាអោយមនុស្សដែលស្រឡាញ់មានអារម្មន៏ចូលចិត្ត លើសពីនេះធា    នាថាស្បែករបស់អ្នកមើលទៅគួរអោយចាប់អារម្មណ៏ ដែលជាភាពទាក់ទាញមួយ។២ ត្រូវអភិវឌ្ឍន៏ខ្លួនឯងជាមុនសិន៖ ប្រសិនបើមានទំលាប់មិនល្អ អ្នកគួរតែធ្វើការផ្លាស់ប្តូរ    ចេញ និងបន្តអភិវឌ្ឍន៏វាជានិច្ច។៣ ធ្វើអោយគេចាប់អារម្មណ៏លើអ្នក៖ អ្នកគួរតែរកវិធីសាស្រ្តណាមួយក៏ដោយដើម្បីធ្វើអោយ     គេចាប់អារម្មណ៏ទៅលើខ្លួនអ្នក។៤ បងើ្កនភាពទាក់ទាញនៅពេលនិយាយគ្នា៖ អ្នកគួរតែបង្ហាញនូវស្នាមញញឹមរបស់អ្នក នៅ    ពេលដែលអ្នកនិយាយជាមួយដែគូសន្ទនារបស់អ្នក។៥ ទំនាក់ទំនងល្អជាមួយគ្រូសារគេ៖ ដូចពាក្យចាស់តែងពោលថា ស្រឡាញ់មេបំពេរកូន ដូច្នេះ    អ្នកគួរតែបង្កើននូវភាពស្និទ្ធស្នាលជាមួយក្រុមគ្រួសារដែលអ្នកស្រឡាញ់។៦ បង្ហាញទឹកចិត្តរបស់អ្នក៖ អ្នកគួរតែមានកាដូបន្តិចបន្តួចនៅក្នុងឧកាសពិសេសណាមួយ ទោះ    ជាអំណោយនោះវាមានលក្ខណៈតិចតួចស្តួចស្តើងក្តីក៏វាបង្ហាញពីទឹកចិត្តរបស់អ្នកដែរ។/៧ ក្លាយជាមិត្តល្អរបស់មិត្តគេ៖ អ្នកគួរតែសាកល្បងធ្វើជាមិត្តល្អនិងមនុស្សដែលអ្នកស្រឡាញ់    ដើម្បីអោយអ្នកដឹងកាន់តែច្បាស់ពីចំណងចំណូលចិត្តរបស់គេ។៨ បង្ហាញពីភាពស្មោះត្រង់របស់អ្នក៖ ទង្វើនេះគឺចាំបាច់បំផុត ពោលគឺអ្នកត្រូវធ្វើខ្លួនយ៉ាងណា    អោយគេឃើញថា អ្នកពិតជាមានភាពស្មោះត្រង់ចំពោះគេមែន ទើបគេអាចទុកចិត្តអ្នកបាន    និងព្រមប្រគល់ក្តីស្រឡាញ់អោយអ្នក៕/ចំណុចដែលបានរៀបរាប់ខាងលើនេះ សុទ្ធសឹងតែជាវិធីសាស្រ្តខ្លះៗដែលអាចធ្វើអោយមនុស្សមួយចំនួនអាចនិងលង់ស្នេហ៏អ្នក និងកាន់តែស្រឡាញ់នាក់កាន់តែខ្លាំង ជាពិសេសអ្នកត្រូវចងចាំថាត្រូវតែមានភាពស្មោះត្រង់ជានិច្ច និងប្រកាន់ខ្ជាប់នូវផ្នត់គំនិត កុំយកស្នេហាធ្វើជាល្បែងអោយសោះ៕

ដោយ ៖ ចាន់ណាប្រភព ៖ upgradereality