(បរទេស)៖ តារាបង្ហាញម៉ូដ និងជាម្ចាស់កម្មវិធីទូរទស្សន៍ ដ៏មានប្រជាប្រិយភាពមួយ នៅហ្វីលីពីន Joey Mead King ថ្មីៗ​នេះ បានបែកធ្លាយអាថ៌កំបាំង​គ្រួសារ ជាហេតុធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីពួកគេដឹងថា ដៃគូជីវិតរបស់នាង គឺជានារីប្តូរភេទ។

Lan King ជាអ្នកជំនួ​ញម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះមួយទៀត ថា Angelina ដែរ បានបង្ហោះ សារនៅបណ្តាញសង្គម កាលពីចុងសប្តាហ៍កន្លងទៅនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីមហាជន ដោយក្នុងសារនោះបញ្ជាក់ថា «វាពិបាកណាស់ ដែលបដិសេធភាពពិតរបស់ខ្លួន ដូចជាខ្ញុំអ៉ីចឹង និងអរគុណរាល់អ្នក រាល់គ្នា!»

 Angelina បានចែករំលែករូបភាព ដែលបានថតជាមួយនាង Joey ក្នុងជីវិតជាប្តីប្រពន្ធ ជូនទស្សនិកជនបានដឹង និងឃើញផងដែរ៕

/

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង