ប៉េកាំង ៖ នៅឯពិធីជប់លៀងមួយនៅឯទីក្រុងប៉េកាំង ប្រទេសចិន ឆ្លៀតនៅក្នុងឧកាសនោះ អ្នកនិពន្ធសៀវភៅម្នាក់ ដែលមានឈ្មោះថា  Joy Chen  បានផ្តល់ជាដំបូន្មានខ្លះៗ ដល់ស្រ្តីជនជាតិចិន ដោយអោយពួកគេគិតគូរសាឡើងវិញ មុននឹងសំរេចចិត្តរៀបការ។

គួរបញ្ជាក់ផងដែរថា  លោកស្រី  Chen  គឺជាអតីតចៅហ្វាយក្រុង  Los Angeles ហើយក៏ជា អ្នកជំ-នួញស្រី  (businesswoman) ម្នាក់ដ៏ជោគជ័យ ដែលក្រោយមកលោកស្រីបានក្លាយទៅជាអ្នកនិពន្ធសៀវភៅជាភាសាចិនដែលមានឈ្មោះថា កុំសំរេចចិត្តរៀបការ មុនអាយុ ៣០ ​ ក្នុងគោលបំណងចង់ជុំរុញអោយស្រ្តីជនជាតិចិនទាំងអស់ ស្វែងរក ក៏ដូចជាបន្តការងាររបស់ខ្លួន  ដោយពន្យារពេលក្នុ្ងងការរៀបអាពាហ៍ពិពាហ៍។

/

ក៏ប៉ុន្តែយុទ្ធសាស្រ្ត ក៏ដូចជា​ វិធីនេះវាអាចប្រឈមនឹងហានិភ័យខ្ពស់នៅក្នុងប្រទេសចិន ខណៈដែលមានស្រី្តនៅលីវជនជាតិចិនភាគច្រើនត្រូវបានគេហៅថា ក្រមុំចាស់ ឬ អាចហៅម្យ៉ាងទៀតបានថាក្រមុំសៅកែ  ដូច្នេះកាលណាបើមានបញ្ហានេះហើយ វាមិនងាយស្រួលនោះទេ។

/

តួយ៉ាង  ស្រ្តីម្នាក់ដែលមានឈ្មោះថា  Katherine  Zhou  និងមានអាយុ  ៣៥ ឆ្នាំបាននិយាយបញ្ជាក់អោយដឹងថា  នាងមិនមានការណាត់ជួបអ្វីនោះទេ ជាពិសេសពិបាកក្នុងការរកស្វាមីតែម្តង ពោលគឺ អំឡុងពេល  ២ ទៅ ៣ឆ្នាំ មុននេះ  ខ្ញុំមិនបានគិតពីជីវិតអាពាហ៍ពិពាហ៍អីនោះទេ  ដូច្នេះហើយទើបមកដល់ពេលនេះ  នាងខ្ញុំបានក្លាយជាក្រមុំសៅកែ  ដោយពួកបុរសភាគច្រើននាពេលបច្ចុប្បន្ននេះ ភាគច្រើនចង់បានតែដៃគូស្នេហា ឬ ភរិយារូបណាដែលនៅក្មេងហើយស្រស់ស្អាត។

លើសពីនេះទៅទៀត ក្រមុំសៅកែ ដែលមានវ័យ ៣៥ ឆ្នាំរូបនេះ បានបន្ថែមថា ៖ ទោះបីជានាងមានអាយុរាងចាស់បន្តិចមែន​  ក៏នាងនៅតែមានក្តីសង្ឃឹម ក្នុងការរកស្វាមី ជាពិសេសនាង  បានបញ្ជាក់យ៉ាងច្បាស់ថានៅលើលោកនេះ មនុស្សតែងមានគូ រីឯស្នេហាក៏មានស្នេហាស្មោះផងដែរ៕

ដោយ ៖​ រិទ្ធីប្រភព ៖ cbsnews