ការពិតទៅវាប្រហែលជាមិនមានអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះទេដែលជនជាតិជប៉ុនបានបង្កើតបានជាឈុតយន្តមួយដែលអាចអោយមនុស្សសម្រាលកម្លាំងក្នុងការធ្វើការងារប្រចាំថ្ងៃនេះ។ ព្រោះជនជាតិជប៉ុនគឺជាអ្នកដែលពូកែស្វែងរុករកបង្កើតសមិទ្ធិផលដែលទាក់ទងនិងវិទ្យាសាស្រ្តុ។គំនិតនៃការបង្កើតឈុតយន្តបែបនេះគឺមានឡើងតាំងពីឆ្នាំ ១៩៦០ មកម្លេះតែសព្វថ្ងៃនេះគេបានឃើញមានភាពដែលអាចទៅរួចជាច្រើនចំពោះគំនិតស្រមើស្រមៃមួយនេះ។
ឈុតយន្តដែលត្រូវបានគេហៅថា HAL បានចេញសាកល្បងដោយក្រុមនិស្សិតសាលកវិទ្យល័យមួយនៅជប៉ុនដែលឈុតនេះត្រូវបានគេសាងឡើងមានទំងន់ ៩.២ គីឡូក្រាមនិងដឹកនាំការបង្កើតដោយលោក Hiroshi Kobayashi។ ក្រុមអ្នកវិទ្យាសាស្រ្តដែលបានបង្កើតឈុតនេះឡើងប្រាប់ថាវាជាជំហានដំបូងនៃការឆ្នៃបង្កើតអ្វីដែលអាចជួយដល់មនុស្សចាស់អោយមានជីវិតចលនាដូចជាមនុស្សជំទង់។
ដោយ៖ វឌ្ឍនាប្រភពពី៖ vyperlook