ថៃ ៖ យើងសង្កេតឃើញថា មានតារាសម្តែងស្រីល្បីៗ ៦ ដួងដែលមានទំនាក់ទំនងយ៉ាងរឹងមាំ ហើយពួកគេតែងតែបង្ហាញជាគំរូល្អនោះឲ្យហ្វេនៗបានឃើញតាមរយៈការបង្ហោះរូបថតនិងសកម្មភាពល្អៗជារឿយនៅលើបណ្តាញសង្គម ។

១. Davika និង Mint Chalida
អ្នកទាំងពីរមានទំនាក់ទំនងល្អបន្ទាប់ពីបានស្គាល់គ្នា ហើយពួកគេតែងតែទទួលទានអាហារពេលល្ងាចនិងធ្វើលំហាត់ប្រាណជាមួយគ្នាជារឿយៗ ។

២. Yaya និង Kimberly
Yaya Urassaya និង Kimmy Kimberley Anne Tiamsiri ពួកគេទាំងពីរចាប់ផ្តើមជិតដិតនឹងគ្នាតាំងពីសម្តែងរឿង 4 Huajai Haeng Koon Kao ជាមួយគ្នា ។

៣. Bella Ranee Campen និង Bua Nalinthip
តារាសម្តែងស្រីទាំងពីរដួងនេះចាប់ផ្តើមជិតដិតនឹងគ្នាបន្ទាប់ពីធ្វើការនៅក្រោម Hub Sub ។ ហើយអ្នកទាំងពីរត្រូវបានគេសង្កេតឃើញថា ធ្វើដំណើរកំសាន្តជុំវិញអាសុីជាមួយគ្នាជារឿយៗ ៕


ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate