សត្វឆ្កែមួយក្បាល ដែលមានអាយុ ៨ ឆ្នាំ មកពីចក្រភពអង់គ្លេស បានផ្តួលគូរប្រកួត ២៨ ឆ្កែផ្សេងទៀតមកពីគ្រប់ទិសទីជុំវិញពិភពលោក បានឈ្នះនៅក្នុងកម្មវិធីប្រលងសត្វឆ្កែដែលមានរូបរាងអាក្រក់បំផុតលើលោក ឆ្នាំ ២០១២ ( World's Ugliest Dog of 2012 ) ។
សត្វឆ្កែមួយក្បាលនេះ មានឈ្មោះថា Mugly បានក្លាយជាជ័យលាភីនៅក្នុងកម្មវិធីប្រកួតប្រជែងនេះ ដែលបានធ្វើឡើងនៅថ្ងៃទី ២២ មិថុនា កន្លងផុតទៅថ្មីៗនេះ នារដ្ឋ California សហរដ្ឋអាមេរិក។ ស្របពេលដែលឆ្កែមួយក្បាលនេះ ជាអ្នកឈ្នះនៅក្នុងកម្មវិធី វាក៏ដូចជាម្ចាស់របស់និងទទួលបានប្រាក់រង្វាន់ដែលមានដូចជា៖ លុយសុទ្ធចំនួន ១០០០ ដុល្លារ , ការស្នាក់នៅក្នុងសណ្ឋាគារ VIP និងទទួលបានរបបអាហារសម្រាប់ឆ្កែមួយក្បាលនេះរយៈពេលពេញមួយឆ្នាំ។
ឆ្កែអាក្រក់ជាងគេលើលោក រួមជាមួយម្ចាស់របស់វា ស្របពេលដែលទទួលពានរង្វាន់
បើតាមប្រភពពត៌មានក៏បានអោយដឹងថា កាលដែលវាបានឈ្នះជាជ័យលាភី ក៏ដោយសារគណៈកម្មាធិការធ្វើការវិនិច្ឆ័យ ដោយ ផ្អែកលើរូបសម្រស់ដ៏អាក្រក់ពីធម្មជាតិរបស់ឆ្កែមួយក្បាលនេះ ។ ដោយឡែក ដើម្បីអោយជ្រាបកាន់តែច្បាស់ថា ទិដ្ឋភាពប្រកួតប្រជែង ក៏ដូចជា បេក្ខភាពឆ្កែអាក្រក់ផ្សេងទៀតមានរូបរាងយ៉ាងណានោះ សូមទស្សនានូវរូបខ្លះដែលមានជាបន្តបន្ទាប់ដូចខាងក្រោម ៖




ដោយ ៖ រិទ្ធីប្រភព ៖ asiaone