ថ្មីៗនេះ Psy បានបង្ហោះនៅលើ Twitter នូវរូបភាពមួយសន្លឹករបស់ខ្លួន ជាមួយនឹង Yang Hyun Suk កំពុងមើល MV Gentleman។ បើក្រលេកមើលទឹកមុខរបស់អ្នកទាំងពីរ នៅក្នុងរូបភាព យើងអាចសន្និដ្ឋានបានថា ប្រិយមិត្តទាំងអស់នឹងទទួលបាននូវវីដេអូកំប្លុកកំប្លែងមួយ និងមានភាពច្នៃប្រឌិត មិនចាញ់អ្វីនឹង MV Gangnam Style ឡើយ។

Psy ទើបតែបញ្ចប់ឈុតសម្តែងទាំងអស់សំរាប់ MV កាលពីថ្ងៃទី ៩/៤ កន្លងទៅនេះ ហើយ ៣ថ្ងៃក្រោយមក Audio បទចម្រៀង Gentleman ក៏បានបង្ហាញខ្លួនជាផ្លូវការ។ YG Entertainment ក៏បានប្រកាសឲ្យដឹងថា អ្នកគាំទ្រទាំងអស់ ត្រូវរង់ចាំដល់ពេល concert របស់ Psy បានបញ្ចប់ ទើបអាចទស្សនាវីដេអូពិតប្រាកដ របស់ MV ដ៏ Hot នេះ។ Concert HAPPENING របស់ Psy នឹងសម្តែងនៅថ្ងៃនេះ (១៣/៤) ឯពហុកីឡាដ្ឋាន Seoul World Cup។ កម្មវិធីនោះ ក៏បានចូលរួមពីសំណាក់ G-Dragon និង Lee Hi ហើយទន្ទឹមនឹងនោះ ក៏នឹងផ្សាយបន្តផ្ទាល់នៅលើ YouTube ផងដែរ។

Psy នឹងបង្ហាញ Gentleman និងក្បាច់រាំថ្មីរបស់ខ្លួនដំបូង នៅលើឆាកប្រគំតន្រ្តី HAPPENING។ សូមរង់ចាំទស្សនាក្បាច់រាំថ្មីរបស់ Psy តើពិតជាក្បាច់រាំ គ្រវីគូទ ដូចអ្វីដែលបណ្តាអ្នកគាំទ្រប៉ាន់ស្មានដែរឫក៏អត់ទេ?

ដោយ៖ សិលាប្រភព៖ K14