ព័ត៌មានអន្តរជាតិ ៖ បើយោងតាមប្រភពសារព័ត៌មានប្លែកបរទេស huffingtonpost ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅ បានអោយដឹងថា យុវតីស្រស់ស្អាតវ័យក្មេងជនជាតិចិន នាង Zeng Jia វ័យ ២២ ឆ្នាំ បានបែកគំនិតក្នុងការធ្វើពិធីបុណ្យសពអោយខ្លួនឯង ទាំងខ្លួននាងមិនទាន់ស្លាប់ផងនោះ បង្កជាភាពភ្ញាក់ផ្អើលជាខ្លាំង ដោយនាងមានគោលបំណង ចង់ទទួលបានបទពិសោធន៍ជីវិត។

គួរបញ្ជាក់ផងដែរថា កម្មវិធីបុណ្យសពក្លែងក្លាយរបស់យុវតីជនជាតិចិន លើកនេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី ៣០ មីនា កន្លងទៅ នាខេត្ត Hubei ប្រទេសចិន ។ លើសពីនេះទៅទៀត បើយោងតាមសម្តីនាង Zeng Jia ក៏បានផ្តល់ជាកិច្ចសម្ភាសន៍ដល់ភ្នាក់ងារសារព័ត៌មានផងដែរថា នាងពិតជាមានអារម្មណ៍ប្លែក ក៏ដូចជា អារម្មណ៍ល្អមែនទែន បន្ទាប់ពីនាងបានងើបចេញពីក្តារមឈូស ដែលជាពិធីបុណ្យសពក្លែងក្លាយនោះ។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា មិនត្រឹមតែមានការរៀបចំពិធីបុណ្យសពក្លែងក្លាយនោះទេ តែនាងក៏បានជួយអ្នកផាត់មុខ មក make up នាង អោយដូចជាមនុស្សស្លាប់ពិតៗផងដែរ។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនារូបខាងក្រោមនេះបន្តិចទៅ ៖



ដោយ ៖ ពិសីប្រភព ៖ huffingtonpost