ថៃ ៖ រឿង ព្រះម៉ែនាគីភាគ២ រំពឹងថា នឹងថារឿងនេះនឹងរកចំណូលបាន ៥០០ លានបាត ក្នុងរយៈពេលខ្លី ។ ដោយរាប់ចាប់ពីថ្ងៃទី ១៨ និងទី ១៩ ខែតុលា ឆ្នាំ ២០១៨ គឺរកចំណូលពីរឿងនេះបានចំនួន ១០០ លានបាត ។ 

ប្រភពដដែលបានបន្តថា នេះគឺជាចំនួនច្រើនដែលរកបានត្រឹមតែមួយថ្ងៃ ។ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ មានហ្វេនៗជាច្រើនរង់ចាំទស្សនារឿងនេះនៅតាមរោងកុន ។ 

/

នៅលើបណ្តាញសង្គម មានហ្វេនជាច្រើនបានខមមិនថា បច្ចេកទេសក្នុងការថតរឿង ព្រះម៉ែនាគីភាគ២ ពិតជាល្អ ហើយលោក Nadech Kugimiya ពិតជាសង្ហា ចំនែកឯនាង Yaya Urassaya ក៏សាកសមសម្តែងជាតួឯកស្រីផងដែរ​ ។ 

រឿង ព្រះម៉ែនាគីភាគ២ គឺសម្តែងដោយ Nadech Kugimiy, Yaya Urassaya, Taew Natapohn, Ken Phupoom និងតារាសម្តែងជាច្រើនដួងទៀត ៕

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate