គណៈកម្មការអឺរ៉ុប កាលពីថ្ងៃពុធ បានប្ដឹងប្រទេសអ៊ីតាលីទៅតុលាការយុត្ដិធម៌អឺរ៉ុប ដោយសារតែប្រទេសនេះល្មើស មិនព្រមអនុវត្ដតាមសេចក្ដីតម្រូវនៃការផលិតទឹកពិសាស្អាត និងត្រឹមត្រូវតាមមាត្រដ្ឋាន អនុលោមតាមសេចក្ដីបង្គាប់ស្ដីពីទឹកពិសាបរិសុទ្ធ ។  

/

សេចក្ដីបង្គាប់ស្ដីពីទឹកពិសា តម្រូវឱ្យប្រទេសជាសមាជិកសហភាពអឺរ៉ុប ត្រូវឱ្យជាក់ប្រាកដថា ទឹក ដែលគ្រោងនឹងផលិតសម្រាប់មនុស្សបរិភោគប្រើប្រាស់ ត្រូវតែស្អាត និងគ្មានមីក្រូសរីរាង្គ ប៉ារ៉ាស៊ីត និងសារធាតុ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ដល់សុខភាពរបស់មនុស្ស ។  ម្យ៉ាងទៀតសេចក្ដីបង្គាប់នេះ បានកំណត់នូវមាត្រដ្ឋានគុណភាពសំខាន់ៗ សម្រាប់ទឹកពិសាបរិសុទ្ធ ក្នុងកម្រិតមាត្រដ្ឋានសហភាពអឺរ៉ុប និងណែឱ្យមានការត្រួតពិនិត្យ និងធ្វើតេស្ដគីមី មីក្រូជីវសាស្រ្ដចំនួន ៤៨ មុខផ្សេងគ្នា និងសន្ទស្សន៍វាស់កម្រិតថេរនៃសារធាតុ(indicator parameters)  ។

បន្ដឹងទៅកាន់ តុលាការ ECJ គឺជាផ្នែកមួយនីតិវិធីបង្រ្កាបចំពោះការរំលោភច្បាប់ និងអនុលោកតាមលិខិតជូនដំណឹងផ្លូវការរបស់គណៈកម្មការនេះ ជូនដល់អាជ្ញាធរអ៊ីតាលី កាលពីឆ្នាំ ២០១៤ និងការពិគ្រោះយោបល់ប្រកបដោយហេតុផល កាលពីខែមករា ឆ្នាំ ២០១៩ ដែលបានលើកឡើងពីក្ដីបារម្ភនានាចំពោះគុណភាពនៃការផ្គត់ផ្គង់ទឹក នៅតំបន់ផ្សេងគ្នានៃប្រទេសអ៊ីតាលី ។ មកទល់បច្ចុប្បន្ន មានតំបន់ ១០ ក្នុងចំណោម ១៦ ដំបន់ អាចអនុលោមយ៉ាងពេញលេញទៅតាមកម្រិតមាត្រដ្ឋាន ដែលបង្គាប់ ដោយសេចក្ដីបង្គាប់ខាងលើ ។

នៅក្នុងសេចក្ដីថ្លៃការណ៍មួយ គណៈកម្មការខាងលើថ្លែងថា៖ គណៈកម្មការអឺរ៉ុប បានប្ដឹងប្រទេសអ៊ីតាលីទៅតុលការយុត្ដិធម៌ ដោយសារតែផ្នែកមួយចំនួននៃតំបន់ Lazio  និង​ Viterbo County កម្រិតនៃជាតិអាសេនិក និង ភ្លុយអរ លើសកម្រិតរង្វាស់ parametric យូរមកហើយ ដែលបានបង្កើត នៅក្នុងសេចក្ដីបង្គាប់ស្ដីពីទឹកពិសាបរិសុទ្ធ ។ ការប្រើសារធាតុច្រើនហួសប្រមាណនេះ អាចបង្កការប៉ះពាល់ដល់សុខភាពរបស់មនុស្ស ជាពិសេសគឺសុខភាពរបស់កុមារ

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist