បើតាមប្រភពសារព័ត៌មាន News.sky បានអោយដឹងថា ៖ ក្មេងប្រុសវ័យ 8 ឆ្នាំម្នាក់បានកំទេចចោលបំពង់ផ្សែងដែលមានរយៈកំពស់ដល់ទៅ 230 ហ្វឺត បន្ទាប់ពីជីតារបស់គេបានឈ្នះនឹងមានឧកាសក្នុងការកំទេចចោលនូវបំពង់ផ្សែងមួយនេះ។

គួររំឮកផងដែរថា បំពង់់ផ្សែងដែលមានកំពស់ 230 ហ្វឺតនេះ គឺស្តិតនៅ Hartlepool, Co Durhamនាឯភាគខាងជើងឆៀងខាងកើតរបស់ប្រទេសអង់គ្លេស ដែលមកទល់នឹងពេលនេះ ត្រូវបានគេកំទេចចោល ដោយត្រូវការអភិវឌ្ឍន៍ឡើងវិញ។ លើសពីនេះទៅទៀត បើយោងតាមរបាយការណ៍ក្នុងតំបន់បានអោយដឹងថា សំបុត្រឆ្នោតប្រមាណជាង 6,000 សន្លឹកត្រូវបានលក់ចេញដោយសំបុត្រនីមួយៗមានតម្លៃ £1 ក្នុងគោលបំណងសប្បុរសធម៌។

ទន្ទឹមនឹងពេលនេះ លោក Dave Fricker មានវ័យ 47 ឆ្នាំ ដែលបានរស់នៅក្នុងតំបន់នេះ នឹងត្រូវបានឈ្នះឆ្នោត ក៏បានសំរេចចិត្ត ក្នុងការចាត់តាំងអោយចៅរបស់ខ្លួនជាអ្នកកំទេចចោលនូវបំពង់ផ្សែងមួយនេះ ដែលគេមានឈ្មោះថា Jamie Brown និងមានវ័យ 8 ឆ្នាំ។
លើសពីនេះទៅទៀត បើយោងតាមសម្តីរបស់ចៅហ្វាយក្រុងនេះ គឺលោក Stuart Drummond ហើយក៏ជាអ្នកដឹកនាំនូវកម្មវិធីសប្បុរសធម៌មួយនេះ បានអោយដឹងថា ៖ វាគឺជាវិធីតែមួយគត់ក្នុងការរកប្រាក់មូលនិធិក្នុងការជួយសង្រ្គោះប្រជាជនក្នុងតំបន់នេះ ដែលមានបញ្ហាបេះដូង។ ខាងក្រោមនេះគឺជាវីដេអូ បន្ទាប់ពីបានត្រូវក្មេងប្រុសវ័យ 8 ឆ្នាំកំទេចចោលនូវបំពង់ផ្សែងដែលមានរយៈកំពស់ដល់230 ហ្វឺត ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ news.sky