កាលពីពេលថ្មីៗកន្លងមកនេះប្រិយមិត្តរបស់ក្រុម Teen Top បានធ្វើការសាងសង់បង្គន់អនាម័យមួយកន្លែងជូនអ្នកភូមិដាច់ស្រយាលមួយនៅកម្ពុជា ដែលជួបជាមួយបញ្ហាកង្វះអនាម័យ និងជំងឺអាសន្នរោគជាញឹកញ៉ាប។/ការសាងសង់បង្គន់មួយនេះគឺជាកាដូរសម្រាប់សមាជិកក្រុម Teen Top គឺ L.Joe ដែលបានធ្វើពិធីខួបកំណើតគំរប់ ១៩ ឆ្នាំកាលពីពេលថ្មីៗនេះហើយក្រុមប្រិយមិត្តគាំទ្របាននាំគ្នាសាងសង់បង្គន់ដែលជាការងារសហគមន៍មួយ ជាកាដូរជូនដល់ L.Joe ជំនួសកាដូរថ្ងៃកំណើតផ្សេងៗទៅវិញ។L.Joe បានប្រាប់អោយដឹងផងដែរថាគេពិតជាមានភាពសប្បាយរីករាយខ្លាំងណាស់នៅពេលដែលថ្ងៃកំណើតរបស់គេអាចក្លាយជាប្រយោជន៍ដល់ មនុស្សដទៃដែលកំពុងតែមានភាពខ្វះខាត។ ព័ត៌មាននេះត្រូវបានគេចុះផ្សាយក្នុងគេហទំព័របរទេស ដោយមិនបានបញ្ជាក់អោយបានច្បាស់ថាការសាងសង់បង្គន់នេះ ឋិតនៅក្នុងភូមិណា ស្រុកណា ខែត្រណា នោះទេ គ្រាន់តែដឹងថា បង្គន់នេះគឺត្រូវបានសាងសង់ជូនប្រជាពលរដ្ឋនៅដាច់ស្រយាល ក្នុងប្រទេសកម្ពុជា៕

ដោយ៖ ម៉ូកាប្រភពពី៖ Zing