ភ្នំពេញ៖ មុននេះបន្តិច គេធ្លាប់បានដឹងថាតារាសម្តែង ដែលរក្សាបាននូវសាច់ស្បែកស រលោងម៉ដ្ឋខៃកញ្ញា  គឹម លីហ្សា ត្រូវបាន សារព័ត៌មានមួយចំនួនតែងចុះផ្សាយ ពីរឿងជីវិតស្នេហាឯកជនក្រៅសិល្បៈរបស់នាងមិនចេះចប់មិនចេះហើយ ដោយខ្លះបាន លើកឡើងថា គឹម លីហ្សា កំពុងមានទំនាក់ទំទងស្នេហាជាមួយបុរសមានទ្រព្យនៅអាមេរិក  និងខ្លះទៀតថា នាងមានទំនាក់ទំនងស្នេហាជាមួយបុរសនៅអូស្ត្រាលី។

ទន្ទឹមជាមួយនេះ ក៏មានព័ត៌មានលេចឮដែរថា គឹម លីហ្សា គ្រោងចូលរោងការក្នុងខែមេសាជាមួយ បុរសអាណិកជនខ្មែរ រស់នៅក្រៅប្រទេសផងដែរ។ បន្ទាប់ពីត្រូវបានបណ្តាញសារព័ត៌មានក្នុងស្រុកតែងតែលើក បើកកកាយជុំវិញ រឿងទំនាក់ ទងស្នេហាក្រៅឆាករបស់តារាសម្តែងស្រីប្រសប់ខាងតួឆ្នាស់ គឹម លីហ្សា ថា នាងមានទំ នាក់ទំនងស្នេហ៍ជាមួយ បុរស ក្រៅស្រុកជាហូរហែមកនោះ បានធ្វើឲ្យគឹម លីហ្សា មានអារម្មណ៍ គេងមិនលក់បក់មិនល្ហើយមិនស្រណុកក្នុងចិន្ដា ក៏បាន ចេញមុខបកស្រាយតាមរយៈ គេហទំព័រ LookingTODAY ដើម្បីជម្រះនូវមន្ទិលទាំងនេះឲ្យទស្សនិកជនបានដឹងពីការពិត។

ផ្តល់បទសម្ភាសន៍ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ ក្រៅពីការនិយាយអំពី ការងារសិល្បៈឲ្យដឹងហើយនោះ កញ្ញា គឹម លីហ្សា បាននិយាយបញ្ជាក់ថា ចំពោះសារព័ត៌មានដែលបានចេញផ្សាយពីរឿងស្នេហារបស់នាងថា មានទំនាក់ ទំនងស្នេហាជាមួយបុរសក្រៅស្រុកដូចជានៅ អូស្រ្តាលី និង អាមេរិកនោះគឺមិនដែលមាននោះទេ។ ម្យ៉ាងទៀត នាងក៏ បដិសេធផងដែរទៅលើព័ត៌មានថា នាងរៀបការក្នុងខែ៤ ខាងមុខនេះ។

គឹម លីហ្សា និយាយ ខ្ញុំសូមបដិសេធទាំងស្រុង ចំពោះព័ត៌មាននេះ ....ខ្ញុំមិនមានមង្គលការអីកើតឡើងនោះទេ...។ ម្យ៉ាងទៀត ខ្ញុំក៏មិនមានទំនាក់ទំនងស្នេហា ជាមួយបុរសនៅអាមេរិក ឬ មួយអូស្រ្តាលី អីដែរ។ នាងចាត់ទុកថាការចុះផ្សាយនេះ មានការ យល់ច្រឡំ និងជាការផ្សាយព័ត៌មាន មិនពិត។

ទោះបីជាណាក្តី តារាសម្តែងដែលទស្សនិកជនបានស្គាល់តាមរយៈការសម្តែងជាតួឆ្នាស់ឆ្នើម ក្នុងខ្សែភាពយន្ត កញ្ញា គឹម លីហ្សា បាននិយាយទទួលស្គាល់ថា បច្ចុប្បន្ននេះបើនិយាយពីអ្នកដែលតាមស្រលាញ់គឺមានច្រើននាក់ណាស់ ប៉ុន្តែនាងតែង ឆ្លើយ បដិសេធមិនទាន់ទទួលយកបុរសណាម្នាក់មកធ្វើជាគូគាប់នៅឡើយទេពេលនេះ។

តារាសម្តែងទទួលបានការគាំទ្រច្រើនគឹម លីហ្សា ចាប់តាំងពីដើមឆ្នាំ២០១៣រហូតមកដល់ពេលនេះ រាសីរបស់នាង ហាក់កំពុងមានយីអ៊ុនឡើងក្រឺតៗ ទាំងការសម្តែងខ្សែរឿង ឈុតខារ៉ាអូខេ ស្ប៉តពាណិជកម្ម ការចេញច្រៀងតាមណ្តាកម្មវិធីនានា នៅក្នុងក្រុងភ្នំពេញ និង នៅតាបណ្តាខេត្តមួយចំនួន។ ជាងនេះទៅទៀតការងារសិល្បៈក្នុងស្រុករវល់ខ្លាំងពេក នោះនាងក៏បានសម្រេចចិត្តបោះបង់ចោលឱកាស ចេញទៅសម្តែង និង ច្រៀងចំនួនពីរប្រទេសផ្សេងគ្នាផងដែរ៕

Photo

Photo

Photo

Photo

Photo

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល